ខេត្តកណ្តាល ៖ ប្តីកំណាចយកសុរាជា ត្រីមុខដោយសារជាតិស្រវឹងចូលខ្លួន និងទំនងជាផឹកប៉ះចំស្រាស្រេកឃ្លានតណ្ហាបាន បង្ខំប្រពន្ធរួមភេទជាមួយ តែប្រពន្ធមិនព្រម ដោយហេតុអត់ស្រួលខ្លួនអស់កម្លាំងធ្វើឲ្យប្តីដែលកំពុងមានតណ្ហាពុះកញ្ជ្រោលខឹងជាខ្លាំងបានស្ទុះទៅយកវែកឆាមកវាយនិងយកកាំបិតកាប់ប្រពន្ធបណ្តាលឲ្យរងរបួសជាទម្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០៨វេលាម៉ោង១០និង៣០នាទីយប់នៅ ផ្ទះជួលក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ស្ត្រីរង គ្រោះឈ្មោះ សុខ ចាន់ អាយុ៣៦ឆ្នាំ ស្នាក់ នៅភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាគ្រូទាយ។ ចំណែកជនដៃដល់ឈ្មោះ ស៊ីថា ពេជ្រ អាយុ ៣២ឆ្នាំ ស្នាក់នៅជាមួយគ្នា មានមុខរបរជាសន្តិសុខក្រុមហ៊ុនមិត្តហ្វូនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
លោកអធិការបានបន្តថា នៅវេលាកេីត ហេតុខាងលេីពេលស្ត្រីរងគ្រោះជាប្រពន្ធ កំពុងតែដេកនៅក្នុងបន្ទប់ជាមួយកូនតូចម្នាក់ ស្រាប់តែជនដៃដល់ជាប្តីបានដេីរចូលមកក្នុងបន្ទប់ក្នុងសភាពស្រវឹងស្រា ហេីយ បានសុំប្រពន្ធរួមភេទតែប្រពន្ធមិនព្រម ព្រោះមិនស្រួលខ្លួនអស់កម្លាំង។ ភ្លាមៗនោះធ្វេីឲ្យជនដៃដល់ខឹងបានយកវែកឆា វាយប្រពន្ធត្រូវចំចិញ្ចេីមខាងឆ្វេងបណ្តាលឲ្យរយះហូរឈាម។ ក្រោយមកប្តីកំណាចក៏បានរករឿងប្រពន្ធម្តងទៀតរហូតមានការប្រតាយប្រតប់គ្នា។ ពេលនោះជនដៃដល់ជាប្តីបានទាញយកកាំបិតប៉័ងតោកាប់ទៅលើប្រពន្ធបណ្តាលឲ្យត្រូវចំបាតដៃខាងឆ្វេងរងរបួសរយះហូរឈាមកក្លាក់។ ក្រោយ មកសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅធ្វើអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់រួមទាំងវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី ៕ ឆដា