ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូពីខេត្តតាកែវមកសម្ងំលាក់ខ្លួននៅខណ្ឌពោធិ៍សែនជ័យត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យលួចម៉ូតូយ៉ាងសកម្មនៅខេត្តតាកែវម្នាក់បានមកសម្ងំលាក់ខ្លួននៅបន្ទប់ជួលក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យហើយត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោង ខេត្តតាកែវ បានចុះមកសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលម្នាក់នោះឈ្មោះជា រ៉ា អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ និងស្នាក់នៅផ្ទះជួលខាងលើ ។

តាមប្រភពីនគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាកាច់សោរកម៉ូតូយ៉ាងសកម្មនៅក្នុងខេត្តតាកែវ ហើយបានមកស្នាក់នៅសម្ងំលាក់ខ្លួននៅក្នុងផ្ទះជួលខាងលើ ។ ប៉ុន្តែទង្វើរបស់ជននេះមិនអាចលាក់បាំងជិតឡើយ ទីបំផុតត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុសំរោងស្រាវជ្រាវឃើញ ។ បន្ទាប់មកបានចុះមកសហការណ៍ជាមួយនគរបាលចោមចៅ២​ចាប់ខ្លួនដោយដកហូតបានឧបករណ៍សម្រាប់កាច់សោរកម៉ូតូ និងសម្ភារៈមួយចំនួនទៀតរួចនាំយកទៅសួរនាំ និងកសាងសំណុំរឿងនៅអធិការដ្ឋាននគរបាលស្រុកសំរោង ៕ សុខាសែនជ័យ


ចែករំលែក៖