ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនភាគីម្ខាងសង២៥០ដុល្លារបញ្ចប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ: រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបែកជាបួន បណ្តាលឲ្យរថយន្តទាំង២រងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជិត១២យប់ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៥៣កែងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សាថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកឡិចស៊ីស RX-300ពណ៌ត្រេអ៊ី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2N-2803 បើកតាមបណ្តោយផ្លូវលេខ៥៣ក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តមួយគ្រឿងទៀតម៉ាកហុងដា CRVមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-3532 បើកតាមបណ្តោយផ្លូវលេខ១១៨ ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបែកជាបួន រថយន្តទាំង២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឲ្យខូចខាតរថយន្តទាំងសងខាង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោទេ។

បន្ទាប់ពីកើតហេតុភាគីរថយន្តម៉ាកCRV ដោយមិនចង់ឲ្យមានរឿងវែងឆ្ងាញ បានសងសំណងទៅខាងរថយន្ត Lexusចំនួន២៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ជ្រោយពេជ្រ

 


ចែករំលែក៖