ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិបរទេសម្នាក់សង្ស័យលោតទម្លាក់ខ្លួនពីលើអគារខុនដូរ DE Castleមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីជនជាតិបរទេសម្នាក់សង្ស័យថាបាន លោតទម្លាក់ខ្លួនពីលើអគារខុនដូរ DE Castle បណ្តាលឲ្យស្លាប់ភ្លាមៗកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទីតាំងអគារខុនដូរ DE Castle ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង១​ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីនេះ សមត្ថកិច្ចនៅមិនទាន់ទម្លាយឲ្យដឹងលម្អិតអំពីអត្តសញ្ញាណ ឬមូលហេតុបណ្តាលឲ្យជនរងគ្រោះលោតទម្លាក់ខ្លួននៅឡើយទេ ៕ ស រស្មី


ចែករំលែក៖