ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តបន្ទាយមានជ័យប្រជុំឆ្លងពង្រាងរបាយការណ៍ស្តីពីការអនុវត្តន៍តួនាទី-ភារកិច្ចប្រចាំឆមាសទី១ ឆ្នាំ២០១៨ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០១៨

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង ០០នាទី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ស្តីពីការអនុវត្តន៍តួនាទី-ភារកិច្ចប្រចាំឆមាសទី១ ឆ្នាំ២០១៨ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សារធារណៈ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត ដែលមានសមាសភាពចូលរួមពីបណ្តាមន្ទីរ ការិយាល័យ មូលដ្ឋានក្រុងស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថ ចំនួន ១១០នាក់ ។

ក្នុងពិធីនេះដែរ ក៏មានការពិភាក្សាដោះដូរយោបល់ និងផ្តល់បទពិសោធន៍ ពីសំណាក់លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារយុត្តិធម៌ និងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ ។

ជាកិច្ចបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ត្រី វង្ស ធី បានលើកសរសើរដល់អាវុធហត្ថទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តន៍តួនាទី-ភារកិច្ចបានល្អកន្លងមក និងត្រូវបន្តអនុវត្តន៍តួនាទី-ភារកិច្ចអោយបានល្អប្រសើរថែមទៀត ពិសេសត្រូវគោរពវិន័យរបស់អង្គភាព និងគោរពតាមបទបញ្ជារបស់ថ្នាក់លើអោយបានខ្ជាប់ខ្ជួន និងរំលឹកដល់អាវុធហត្ថគ្រប់រូប ត្រូវជំរុញសាច់ញាតិ និងអ្នកជិតខាង ឳ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឳ្យបានគ្រប់ៗគ្នា ៕


ចែករំលែក៖