ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះស្លឹកមួយខ្នងរងការឆាបឆេះខណៈម្ចាស់រវល់ទៅផ្សារ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ហេតុការណ៍ដ៏គួរឲ្យសង្វេគមួយបានកើតឡើង បន្ទាប់ពីផ្ទះស្លឹកមួយខ្នងបានរងការឆាបឆេះ បង្កឡើងដោយអគ្គិភ័យ ខណៈម្ចាស់រវល់ទៅផ្សារភ្លើងឆេះផ្ទះ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ឋិតនៅភូមិក្រែកត្បូង ឃុំក្រែក ស្រុពញាក្រែក ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អ៊ុក រិន និងប្រពន្ធឈ្មោះ ឆេង កាយ ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ៧ម៉ែត្រ គុណ៨ម៉ែត្រប្រក់កក្បឿង សម្ភារ:ខូចខាតមានម៉ូតូDH០ ចំនួន២គ្រឿង ម៉ូតូ Today១គ្រឿង រួមទាំងសម្ភារមួយចំនួនទៀត ៕ វណ្ណៈ


ចែករំលែក៖