ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ មានកណីធ្វើអត្តឃាត ចង ក សម្លាប់ខ្លួនឯង ស្ថិតនៅភូមិស្រោម ដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ មី ជា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិកើតហេតុខាងលើ ។ ការបំភ្លឺពីឈ្មោះ មី ចន្ថា ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាកូនជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះ មី ជា មានជំងឺ សរសៃប្រាសាទ តាំងពីអាយុ១៦ ឆ្នាំមកម្លេះ ហើយលេបថ្នាំជាប្រចាំលុះដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ គាត់បានយកបបរ ទៅឲ្យ ជនរងគ្រោះហូប នៅរោង ដែលជនរងគ្រោះស្នាក់នៅខាងក្រោយផ្ទះ ។ បន្ទាប់មក គាត់ដាំបាយ មួយសន្ទុះក្រោយមកគាត់អើតមើលឃើញជនរងគ្រោះ ឈរអង្កុញជើងបន្តិច ស្មានតែឈរនោម តែឃើញឈរយូរពេក គាត់ដើរទៅមើល ឃើញជនរងគ្រោះចងកនឹងខ្សែនីឡុងពណ៌ ខ្មៅស្លាប់ទៅហើយ ។
ក្រោយពីសមត្ថកិច្ច ចុះដល់ កន្លែងកើតហេតុ ពិនិត្យសព ឃើញថាពុំមានស្លាកស្នាមអ្វីឡើយគឺជនរងគ្រោះពិត ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏ប្រគល់សាក់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី