ភ្នំពេញ៖ បុរសវ័យម្នាក់បានបានដាក់ជណ្ដើឡើងតអំពូលភ្លើងនៅមុខផ្ទះ ដែលបានដាច់មិនប្រយ័ត្ន បណ្តាលឲ្យឆក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅផ្ទះលេខ94EOផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះមានឈ្មោះកូវ អៀងហ៊ត ភេទប្រុស អាយុ៦៧ឆ្នាំមុខរបរលក់ថ្នាំពេទ្យស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតភូមិរការកណ្ដាល ស្រុកក្រចេះ ខេត្តក្រចេះ ។
តាមសម្តីប្រពន្ធជនរងគ្រោះប្រាប់ឲ្យដឹងថា មុនកើតហេតុ នៅមុនពេលកើតហេតុ អំពូលភ្លើង ដែលដាក់បំភ្លើងផ្លាកយីហោ ពេទ្យ ឈុំ បានដាច់ពេលនោះជនរងគ្រោះបានប្រាប់កូនប្រុសគាត់ឲ្យបិទបារ៉ែកភ្លើងដើម្បីឲ្យគាត់ឡើងទៅដោតអំពូលថ្មី ពេលនោះជនរងគ្រោះបានដូរអំពូលភ្លើងរួចក៏បានអង្គុយលើដំបូលសង្ក័សី ហើយបានស្រែប្រាប់ឲ្យកូនបើបារ៉ែកភ្លើងវិញ បណ្ដាលឲ្យឆក់ជនរងគ្រោះសន្លប់ស្ដូកស្ដឹង នៅលើដំបូល ពេលនោះរូបគាត់ជាប្រពន្ធបានស្រែឆោឡោឲ្យអ្នកជិតខាងជួយឡើងយកប្ដីរបស់ចុះមកក្រោម រួចក៏បានខលហៅរថយន្តសាមុយ របស់មន្ទីរពេទ្យដង្កោ ដឹកប្ដីគាត់មកសង្រ្គោះនៅមន្ទីរលោកសង្ឃ តែជាអកុសល ពេល ដែលដឹកជនរងគ្រោះមកដល់មន្ទីរពេទ្យឡកគ្រួពេទ្យបានប្រាប់ថា ប្ដីរបស់គាត់បាបបាត់បង់ជីវិតទៅហើយ គ៏បានដឹកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានមកដល់ផ្ទះកើតហេតុខាងលើ ដើម្បីធ្វើកំណត់ហេតុរួចប្រគល់ឲក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ