ព័ត៌មានទាន់ហេតុការណ៍៖

បរទេស​ជួញដូរ​គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម​ ត្រូវ​តុលាការ​ផ្តន្ទា​ទោស​មួយ​ជីវិត​

ចែករំលែក៖

ភ្នំពេញ​៖សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២២​ ខែ​មិថុនា​ នេះ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​បុរស​ជនជាតិ​ប៊ែលហ្សិក​ម្នាក់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម​ ។

ជនជាប់ចោទឈ្មោះ CATRY DAVID NOEL អាយុ៣៤ឆ្នាំ ជាប់​ចោទ​ពី​បទ​ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន​ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ជនជាប់ចោទ សារភាពថា រូបគេបានស្គាល់ជនជាតិ​ប្រេស៊ីលម្នាក់ឈ្មោះ តាំង ហ្គី បានជិត២ឆ្នាំ។ ក្រោយមកឈ្មោះ តាំង ហ្គី បានឱ្យ​រូបគេទៅយកគ្រឿងញៀន ពីប្រទេសប្រេស៊ីល មកលក់នៅកម្ពុជា ដោយឱ្យតម្លៃឈ្នួល៣ម៉ឺនដុល្លារ។

ក្រោយពីជនជាប់ចោទទៅយកគ្រឿងញៀនពីប្រទេសប្រេស៊ីល ឆ្លងកាត់ទីក្រុងបាងកក មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន​ឃាត់ខ្លួនបានតែម្តង៕ ចេស្តា


ចែករំលែក៖