ខេត្តកណ្ដាល ៖ ពិតជាគួរឲ្យខ្លោចផ្សារណាស់ដែលលោកតាអាយុ៦១ឆ្នាំម្នាក់បានបញ្ចប់ជីវិតដោយវិធីចង.កធ្វើអត្តឃាតនៅក្នុងផ្ទះ បន្សល់ទុកលិខិតបណ្តាំមួយច្បាប់ ដើម្បីឱ្យកូនចៅមើលកុំឱ្យមានការស្រពេចស្រពិលក្នុងភាពបញ្ចប់ជីវិតរបស់គាត់ ។
ប្រភពព័ត៌មានពីនគរបាលក្រុងតាខ្មៅបានឲ្យឱ្យដឹងថា លោកតាធ្វើអត្តឃាតនេះ ឈ្មោះ សៀក សារុំ អាយុ៦១ឆ្នាំ ស្នាក់នៅភូមិដើមមៀន ឃុំសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មុននឹងស្លាប់លោកតាបានសរសេរសំបុត្រទុក ដោយផ្តាំផ្ញើ ក្មួយនិងចៅៗ ថាគាត់ស្លាប់ទៅ ផុតទុក្ខហើយ សូមអ្នកទាំងអស់គ្នារស់នៅសប្បាយចិត្តចុះ និងមិនបាច់ធ្វើបុណ្យធំទេ យកធាតុ គាត់បោះចោលក្នុងទឹកទន្លេទៅបានហើយ ។
បើតាមប្រភពពីក្រុមគ្រួសារលោកតាបានឱ្យសមត្ថកិច្ចដឹងថា កាលវេលាព្រឹកថ្ងៃទី២២ មិថុនា មានការភ្ញាក់ផ្អើលពេញផ្ទះ ដោយមានគេប្រទះឃើញលោកតាចង.កសម្លាប់ខ្លួន ។
លោកតា សុខ ឡុង អាយុ៥៩ ឆ្នាំ ដែលត្រូវជាប្អូនថ្លៃ រស់នៅជាមួយគ្នាតារងគ្រោះបានឱ្យដឹងដែរថា កាលពីថ្ងៃទី២០ មិថុនា វេលាម៉ោង៨ និង៣០នាទីយប់ នៅចំណុចផ្ទះគាត់មានទីតាំង កន្លែងកើតហេតូខាងលើ គាត់និងកូនប្រុសម្នាក់ឈ្មោះ សុខ ចន្ទ័ដារិទ្ធ បានឮសំឡេងលាន់ផ្ទុះក្តាំង ហេីយគាត់និងកូនបានចេញបេីកទ្វាររបងផ្ទះចេញទៅមើល តែមិនឃេីញមានអ្វីប្លែកសោះ ក៏នាំគ្នាចូលផ្ទះដេកវិញទៅ ។ លុះព្រឹកឡេីងថ្ងៃទី២១ មិថុនា វេលាម៉ោង៦ព្រឹក លោកតាសុខ ឡុង និង ក្រុមគ្រួសារបានចេញពីផ្ទះទៅប្រកបមុខរបររៀងៗខ្លួន រហូតដល់ម៉ោង៦ល្ងាច ពួកគាត់ក៏ត្រឡប់មកផ្ទះវិញ និងបានដើរចូលទៅផ្ទះបាយ តែមិនបានឃេីញលោកតាដែលស្លាប់ចុះមកហូបបាយ ដែលជាទម្លាប់គេបានគ្របទុកឱ្យរាល់ថ្ងៃនៅពេលព្រឹកនោះទេ ។
ពេលឃើញដូច្នោះ ក្រុមគ្រួសារបាននាំគ្នាមានការសង្ស័យ ទើបគាត់ និងកូនប្រុសឡើងទៅបើកទ្វារបន្ទប់លើផ្ទះ ស្រាប់តែឃេីញគាត់ដេកផ្កាប់មុខ ចង្ការកល់ទៅនឹងកៅអីឈើ ពេលនោះបានលូកដៃទៅស្ទាបជើងគាត់ មានសភាពរឹង ទើបដឹងថា គាត់បានស្លាប់បាត់ទៅហើយ ។ ក្រោយពេលដឹងថា តាសៀក សារុំ ស្លាប់ ក៏បានស្រែកហៅបងស្រីបង្កើតជួយ និងជូនដំណឹងទៅប្រធានភូមិ ដើម្បីរាយការណ៍ជូនសមត្តកិច្ចចុះធ្វើការពិនិត្យ ។
បន្ទាប់មកសមត្ថកិច្ចក៏បានចុះទៅពិនិត្យសាកសព និង បានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ ដោយសារចង.កសម្លាប់ខ្លួនពិតប្រាកដមែន ដោយយោងទៅលើវត្ថុតាងដូចមានខ្សែអង្រឹងរុំ.ក២ជុំ ចងទៅនិងបង្អួចទ្វារផ្ទះ និងបានរកឃើញលិខិតមួយ នៅក្បែរខ្លួនសព ដែលនោះជាបណ្ដាំទុក មុនពេលធ្វើអត្តឃាតកម្មនេះ រួចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ