ខេត្តប៉ៃលិន៖ យោងតាមព័ត៌មាននៃប៉ុស្ថិ៍នគរបាលការពារ ប្រចាំការ គោលដៅបរថ្មី,បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៣០នាទី ដល់ម៉ោង ៩និង៣០ នាទីព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងប៉ុស្ដិ៍នគរបាលការពារគោលដៅបរថ្មី លោកអនុសេនីយ៍ត្រី ជា ស៊ុន បានដឹកនាំកម្លាំង៤នាក់ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនចាប់ពីចំណុចបង្គោលសីមាលេខ៦៤ ដល់ចំណុចក្រោយលូដាច់ ខាងជើងប៉ុស្ដិ៍បរថ្មីចំងាយ ២៥០ម៉ែត្រ បានជួបប្រជាពលរដ្ឋខ្មែរ៦នាក់ ប្រុងលួចឆ្លងដែនខុសច្បាប់ចូលក្នុងដីថៃ ។
ពលរដ្ឋខ្មែរ ៦នាក់ ដែលប្រុងលួចឆ្លងដែនខុសច្បាប់ចូលក្នុងដីថៃនោះ ៖ទី០១-ឈ្មោះ សែ សំបូរ ភេទប្រុស អាយុ ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ទី០២-ឈ្មោះ តុង ចាន់រឹទ ភេទប្រុស អាយុ ២៩ឆ្នាំទី០៣-ឈ្មោះ ឡាំ ម៉ារ៉ា ភេទប្រុស អាយុ ២១ឆ្នាំទី០៤-ឈ្មោះ សឿន សុខណា ភេទប្រុស អាយុ ២៨ឆ្នាំ អ្នកទាំង ០៤រស់នៅភូមិឃុំជាមួយគ្នាទី០៥-ឈ្មោះ ស្មាន់ ឡឹប ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិបរតាំស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន,ទី០៦-ឈ្នោះ ពៅ សុខលាង ភេទប្រុស អាយុ ២២ឆ្នាំ អ្នកទាំង ០២រស់នៅភូមិឃុំជាមួយគ្នា។
បច្ចុប្បន្នប្រជាពលរដ្ឋទាំង ០៦នាក់ខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍អប់រំនែនាំធ្វើកិច្ចសន្យា និងឲ្យត្រឡប់ទៅផ្ទះវិញ ៕ ស សារ៉េត