ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូអាយខនបុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកបរឡើងជែងម៉ូតូ១គ្រឿង រួចបត់ចូលបុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កពីក្រោយ ។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីយប់ ម៉ោង៨និង២៣នាទី ថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ៥ នៅភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចប្រាប់ជនរងគ្រោះ ឈ្មោះយស់ សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងជនរងគ្រោះជិះម៉ូតូម៉ាកអាយខន ពណ៌ខៀវ បូកស ពាមស្លាកលេខ ភ្នំពេញ 1AD.7220 ពីកើតទៅលិចស្របទិសគ្នា លុះដល់ចំណុចកើតហេតុឡើងជែងម៉ូតូ១គ្រឿង រួចបត់ចូលស្តាំវិញ ស្រាប់តែបុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក ពីក្រោយបណ្តាលឲ្យភាគីម៉ូតូដួលស្លាប់ក្នុងថ្លុកឈាមតែម្តង ។

ប្រភពបន្ថែមថា ក្រោយកើតហេតុភាគីគោយន្តបានគេចខ្លួនបាត់ តែគេដឹងថា ម្ចាស់គោយន្តនោះជាអ្នកភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

នៅកន្លែងកើតហេតុពេលនេះ សមត្ថកិច្ចកំពុងវាស់វែង និងទំនាក់ទំនងរកសាច់ញាតិដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកម៉ូតូជនរងគ្រោះខូចខាតធ្ងន់ ។ ក្រោយពីការវាស់វែងសមត្ថកិច្ចបានយកគោយន្ត និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលនិមិត្តដើម្បីរង់ចាំស្រាយតាមផ្លូបច្បាប់ ៕ វណ្ណា


ចែករំលែក៖