ស្ត្រីអារ៉ាប៊ីសាអ៊ូឌីតជាលើកទីមួយមាន តួនាទីជាអ្នកបើកបរក្រោយពេលច្បាប់ហាម ប្រាមបានលុបចោលជាផ្លូវការនៅវេលា ម៉ោង០០ៈ០០ ថ្ងៃទី២៤ ខែមិថុនា ។ នៅ ពេលនេះផ្លូវថ្នល់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាន់តែមមាញឹកក្រោយប៉ុន្មាននាទីដែល ច្បាប់ត្រូវបានលុបចោល។
នេះជាប្រវត្តិសាស្ត្រដែលស្ត្រីអារ៉ាប៊ីសា អ៊ូឌីត ឈប់ពឹងផ្អែកទៅលើស្វាមី ឪពុក បងប្អូនប្រុស នៅក្នុងការបើករថយន្តដឹក ជញ្ជូនទៅណាមកណា ទៅធ្វើការ ឬដឹក ជញ្ជូនកូនចៅទៅសាលាជាដើម។ នៅពាក់ កណ្តាលយប់ថ្ងៃអាទិត្យ ស្ត្រីអារ៉ាប៊ីសាអ៊ូឌីត នៅជុំវិញពិភពលោកបានបើករថយន្តទៅ កាន់ទីសាធារណៈជាការអបអរ។
នាង Hessah al Ajaji អ្នកបើកបររថយន្ត Lexus ទៅកាន់ទីក្រុង Tahlia ដែលមាន រថយន្តមមាញឹកបំផុតនៅពេលយប់បាន និយាយថា “ខ្ញុំនិយាយមិនចេញឡើយ ខ្ញុំពិតជាសម្បាយរីករាយ ដែលវាបាន កើតឡើងដ៏ពិត”។
ចំណែកនាង A Ajaji មានបណ្ណបើក បរនៅអាមេរិកក៏បានចូលរួមនៅក្នុងពិធី អបអរសាទរនោះផងដែរ ។ ក្រុមអ្នកបើក បរបុរសក៏បានបង្ហាញការស្វាគមន៍ចំពោះ ស្ត្រីដែលទទួលបានសិទ្ធិក្នុងការបើកបរ។
ក្នុងរយៈពេល៣ទសវត្សកន្លងមក ស្ត្រី អារ៉ាប៊ីសាអ៊ូឌីតទទួលបានការគាំទ្រឲ្យមាន សិទ្ធិបើកបរ ។ ស្ត្រីជាច្រើនត្រូវបានចាប់ឃុំខ្លួនដោយសារតែការបើកបររថយន្តនៅ ក្នុងប្រទេសអ៊ិស្លាមមួយនេះ។
នៅឆ្នាំ១៩៩០ នៅក្នុងយុទ្ធនាការ អំពាវនាវឲ្យស្ត្រីនៅទីក្រុង Riyadh លុប ច្បាប់ហាមប្រាមស្ត្រីបើកបរត្រូវបាត់បង់ ការងារ និងហាមប្រាមធ្វើដំណើរកម្សាន្ត នៅក្រៅប្រទេស។ នៅមុនពេលច្បាប់អនុ ញ្ញាតឲ្យស្ត្រីបើកបរក៏បានចេញច្បាប់ហាម ប្រាមបៀតបៀនផ្លូវភេទលើស្ត្រីនឹងត្រូវជាប់ គុករយៈពេល៥ឆ្នាំ៕ ម៉ែវ សាធី