ព័ត៌មានទាន់ហេតុការណ៍៖

សិស្សនិទ្ទេសAឆ្នាំ២០១៧ និងសិស្សវិទ្យាល័យស្វាយរៀងផ្តល់សៀវភៅចំនួន១២៣៤ក្បាលជូនវិទ្យាល័យស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សិស្សនិទ្ទេសA ឆ្នាំ២០១៧ រួមសហការជាមួយសមាគមសិស្សវិទ្យាល័យស្វាយរៀងនាព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នេះបាននាំសៀវភៅឯកសារចំនួន១២៣៤ក្បាល ទៅផ្ដល់វិទ្យាល័យស្វាយរៀងដើម្បីដំកល់ទុកក្នុងបណ្ណាល័យសម្រាប់សិស្សជំនាន់ក្រោយៗ សិក្សាស្រាវជ្រាវគ្រប់មុខវិជ្ជា ។

សិស្សនិទ្ទេស A ឆ្នាំ២០១៧ ឈ្មោះ សូ មុនីឬទ្ធិ បានឲ្យដឹថា សៀវភៅឯកសារ ដែលសិស្សច្បងសហការជាមួយសមាគមសិស្សវិទ្យាល័យស្វាយរៀង យកមកដំកល់ទុកក្នុងបណ្ណាល័យនាពេលនេះ រួមមានៈសៀវភៅពុម្ពគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា អក្សរសីលខ្មែរ ភាសាអង់គ្លេស ចិន ថៃ និងសៀវភៅត្រៀមអាហាររូបករណ៍ទៅក្រៅប្រទេស ត្រៀមប្រឡងពេទ្យ និងត្រៀមប្រឡងសាលាតិចណូជាដេីម ។

យុវជន សូរ មុនីឬទ្ធិ បានឲ្យដឹងទៀតថា សិស្សនិទ្ទេសA ឆ្នាំ២០១៧ទាំង៥នាក់ រួមទាំងសមាគមសិស្សវិទ្យាល័យស្វាយរៀង រួមជាមួយសប្បុរសជនធ្វេីពិធីប្រគល់សៀវភៅបែបនេះ ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិស្សប្អូនជំនាន់ក្រោយឋឲ្យបន្តនូវវប្បធម៌ចែករំលែក និងជួយគ្នាណែនាំគ្នាបង្រៀនគ្នាទៅវិញ ទៅមកដេីម្បីប្រឡងទុតិយភូមិឆ្នាំ២០១៨នេះ ឲ្យជាប់និទ្ទេសA ឲ្យបានកាន់ច្រេីនឡេីងសម្រាប់ខេត្តស្វាយរៀង ។

លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតជូនប្អូនៗនិទ្ទេសA ឆ្នាំ២០១៧បានបង្កេីតមូលនិធិឡេីងរួបរួមគ្នាជាមួយសមាគមសិស្សវិទ្យាល័យស្វាយរៀង ដែលបានផ្តល់សៀវភៅឯកសារសម្រាប់បណ្ណាល័យទុកឲ្យសិស្សជំនាន់ក្រោយៗទៀតបានសិក្សាស្រាវជ្រាវបន្តទៀត ។ លោកនាយកសូមជូនពរប្អូនគ្រប់ជំនាន់ទាំងអស់ឲ្យជួបតែភាពជោគជ័យ និងការងារ ព្រមទាំងពុទ្ធពរទាំងបួន ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡេីយ៕ យឹម សុថាន


ចែករំលែក៖