ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរលួចដោះស្លាកលេខរថយន្តចំនួន២គ្រឿងយកទៅបាត់ដោយសុវត្ថិភាពនៅសង្កាត់ទឹកថ្លា

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត ហាយឡែនឌ័រចំនួន២គ្រឿង ដែលម្ចាស់ចតទុក នៅដីឡូត៍ខាងក្រោយស្ថានីយទូរទស្សន៍អាសុីអាគ្នេយ៍ក្នុងសង្កាត់ទឹកថ្លាត្រូវក្រុមចោរលួចដោះស្លាកលេខយកទៅបាត់។ ករណីនេះបានកើតឡើងកាលពីថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ទើបនៅវេលាម៉ោង៦ព្រឹក ទើបម្ចាស់ដឹង រត់ទៅប្តឹងសមត្ថកិច្ច ។

រថយន្តដែលក្រុមចោរលួចដោះស្លាកលេខនោះមាន១ ម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-0778 មានម្ចាស់ឈ្មោះ អុឹម លីន និងរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ដូចគ្នា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4258 មានម្ចាស់ឈ្មោះ ស៊ុំ ផល្លា ។ ម្ចាស់រថយន្តទាំង២គ្រឿង មានទីលំនៅ កន្លែងកើតហេតុ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា រថយន្តគាត់ចតទុកដាក់ នៅចំណុចខាងលើរាល់យប់មិនដែលមានបញ្ហាអ្វីទេ ស្រាប់តែនៅព្រឹកថ្ថៃទី២៧ ខែមិថុនានេះពេល ភ្ញាក់ពីដំណេកស្រាប់តែ ឃើញរថយន្តទាំង២គ្រឿង ត្រូវបានជនសង្ស័យ លួចដោះ កាច់យកស្លាកលេខ មុខ-ក្រោយ បាត់អស់ ទើបឆោឡោ នាំគ្នារត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ឲ្យជួយអន្តរាគមន៍ ៕ តុង សីហា


ចែករំលែក៖