ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៤កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧និង០០នាទីព្រឹក ដល់ម៉ោង២២និង០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជាលទ្ធផល៖ បានឃាត់យានយន្តសរុបចំនួន០៤ គ្រឿង រួមមាន៖ ១- ម៉ូតូចំនួន០២ គ្រឿង ; ២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០១ គ្រឿង ; ៣- រថយន្ត ០១ គ្រឿង ។
បច្ចុប្បន្នយានយន្តសរុបចំនួន៤គ្រឿងត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ៕ស តារា