ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមកលួចមាន់ត្រូវម្ចាស់ដេញចាប់បានម្នាក់ ខណៈម្នាក់ទៀតកំពុងគេចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនចំនួន២នាក់បានជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពចូលលួចមាន់គកក្នុងផ្ទះ ប្រជាពលរដ្ឋទាំងព្រឹកបានសម្រេច បម្រុងជិះម៉ូតូរត់ ក៏ត្រូវម្ចាស់គេឃើញទាន់ ស្រែកថាចោរៗ ចាប់បានម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅចំនុចភូមិត្រពាំល្វា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីម្ចាស់មាន់ជល់បានឲ្យដឹងថា ផ្ទះរបស់គាត់ជាអ្នកចិញ្ចឹមពូជមាន់ជល់ដែលមានតំលៃថ្លៃៗ ហើយក៏ឧស្សាហ៍មានចោរឆ្មក់ចូលទៅលួចជាញឹកញាប់ដែរ ហើយនៅព្រឹកមិញនេះគាត់ឃ្លាំមើលឃើញជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាទៅឈប់ខាងក្រោយផ្ទះរបស់គាត់ ហើយបក្ខពួកម្នាក់បានចុះពីលើម៉ូតូចូលទៅធ្វើសកម្មភាពលួចយកអាគកមួយក្បាល រត់ឡើងជិះម៉ូតូបំរុងនឹងជិះរត់ ភ្លាមៗនោះដែរម្ចាស់មានក៏បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយហើយស្រែកថាចោរធ្វើឲ្យផ្អើលដល់អ្នកធ្វើដំណើរតែជាអកុសល្យ ជនសង្ស័យទាំង២នាក់ បានដួលម៉ូតូធ្លាក់បក្ខពួកម្នាក់ជាមួយ និងអាគកបណ្តាលឲ្យរងរបួសដៃ ជើង ចំណែកបក្ខម្នាក់ទៀតបានឡើងម៉ូតូជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុម្ចាស់មាន់រាយការណ៍ទៅសមត្ថកិច្ចនាំយកជនសង្ស័យទៅប៉ុស្តិ៍នគរបាលចោមចៅទី១ ចាត់ការបន្តតាមនីតិវិធិ៕ សុខាសែនជ័យ


ចែករំលែក៖