ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន ៖ ជំរុញឲ្យនារីទាំងអស់ ចូលរួមថែ រក្សាសន្តិភាពស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ខណៈ រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិ និងឱកាសគ្រប់គ្រាន់

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ៖ បានជំរុញឲ្យនារីទាំងអស់ ចូលរួមថែ រក្សាវប្បធម៌ សន្តិភាពស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តី សុខ របស់ប្រជាជាតិយើង ខណៈរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ លោកបានផ្ដល់សិទ្ធិ តួនាទី និងឱកាសគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ ។ លោកស្រី ឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជំរុញបែបនេះ ខណៈលោកស្រី ជួបសំណេះ សំណាល ផ្ដល់កិតិ្ដយសដល់ សមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ របស់ក្រសួង ព័ត៌មាន ប្រមាណជាង ២៥០នាក់ ខណៈវគ្គលើកទី១កន្លងទៅលោកស្រីបានជួបសំណៈសំណាលម្ដងរួចមកហើយចំនួន២០៣នាក់ ពិធីនេះបានប្រព្រឹត្ដទៅ កាលពី រសៀលថ្ងៃទី ០១ មិថុនា ឆ្នាំ ២០១៨ ភោជនីយដ្ឋានសូរិយា ។

លោកស្រីបានបញ្ជាក់ថា ៖ ការងារ របស់ស្ត្រី និងការងាររបស់គណៈ ចលនាមហាជននេះ គឺមាន តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មកម្ល៉េះ ហើយការបង្កើតឲ្យមានសមាគម នេះឡើង គឺដើម្បីងាយស្រួល ក្នុងការទំនាក់ទំនងជាមួយស្ដ្រីដូច គ្នា ជាពិសេស ការគ្រប់គ្រង អង្គការ សហជីព ក្នុងការគោរពច្បាប់ឲ្យបាន ល្អ ប្រសើរ ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល កម្ពុជា កំពុងយកចិត្ដទុកដាក់ លើកកម្ពស់ និងផ្ដល់លទ្ធភាព ដល់ បងប្អូន ជាស្ត្រី ដើម្បីឲ្យបងប្អូន ជាស្ដ្រី មានឱកាស ចូលរួមអភិវឌ្ឍន៍ សង្គម និងចូលរួម ក្នុងឆាកនយោបាយ ។

អស់រយះ ពេល ជាច្រើនឆ្នាំ មកហើយ នារីត្រូវបំបិត សិទ្ធិសេរី ភាព មាក់ងាយពីបុរស និងសង្គម បញ្ហាទាំងនេះ ដោយសារ កម្ពុជា ឆ្លងកាត់ សង្គ្រាម ផង បែកបាក់ពីអតីត កាល ។

ប៉ុន្តែតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យប្រជាជាតិយើងទទួលបានសុខ សន្តិភាព យ៉ាងពេញលេញនៅ ទូទាំង ប្រទេស ជាពិសេស ជោគជ័យដ៍ ធំៗជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ សម្រេចបានជូនជាតិ និងប្រជាជន មានដូចជាហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូច ធំ នៅទីក្រុង ទី ប្រជុំជន នានាទូទាំងប្រទេស ជាពិសេស សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អ ។

លោកស្រី ទេព រង្សីកាញារិទ្ធិ ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ វិស័យផ្សព្វផ្សាយ ព័ត៌មានបានដើតួនាទីដ៏សំខាន់ ក្នុងការផ្សព្វផ្សាយទៅ ដល់មូលដ្ឋាន ឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹង ពីសភាពការណ៏នយោបាយ ការអភិវឌ្ឍ ប្រទេស ជាតិ ។ ការងាររបស់ស្ត្រី និងការងាររបស់គណៈ ចលនាមហា ជននេះ គឺមាន តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មកម្ល៉េះ ហើយការបង្កើតឲ្យមានសមាគម នេះឡើង គឺដើម្បីងាយ ស្រួល ក្នុងការទំនាក់ទំនងជាមួយស្ដ្រីដូច គ្នា ជាពិសេស ការគ្រប់គ្រង អង្គការ សហជីព ក្នុងការគោរពច្បាប់ឲ្យបាន ល្អ ប្រសើរ ។

លោក ស្រីក៍បានផ្តាំផ្ញើដល់បងប្អូនស្ត្រីទាំងអស់ ឲ្យចូលរួមថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខ របស់ប្រជាជាតិ យើង ។ បងប្អូនដែលជាតំណាងស្ត្រីទាំងអស់ត្រូវចូលរួមអប់រំ បងប្អូនស្ត្រី ឲ្យយល់ដឹង ពីតម្លៃស្ដ្រី ក្នុងឆាកនយោបាយ និង នៅតាមបណ្ដាស្ថាប័នរដ្ឋនិងឯកជនផងដែរ ហើយក៏មិត្រូវភ្លេចទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃ២៩ កកដ្ដា ឆ្នាំ២០១៨ នេះផងដែរ ៕ សំរិត


ចែករំលែក៖