ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសសាលដីកាសំណុំរឿង សម រង្ស៊ី បង្ហោះផែនទីក្លែងក្លាយនៅថ្ងៃទី៩ ខែកក្កដា

ចែករំលែក៖

ភ្នំពេញ ៖ លោក គង់ ស្រុីម ប្រធានក្រុម ប្រឹក្សាជំនុំជម្រះតុលាការកំពូលកាលពីព្រឹក ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ បានបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោក សំ សុគង់ មេធាវីការ ពារឲ្យលោក សម រង្ស៊ី នឹងជំនួយការ២នាក់ របស់លោក សម រង្ស៊ី ដែលជាប់ពាក់ពន្ធ នឹងបទសមគំនិតក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងការបង្ហោះផែនទីព្រំដែនកម្ពុជា-វៀតណាមក្លែងក្លាយលើ បណ្ដាញ​សង្គម ។

ក្នុងសវនាការលោក សំ សុគង់ មេធាវី ការពារឲ្យលោក សម រង្ស៊ី នឹងជំនួយការ២ នាក់បានដាក់សារណាការពារជូនតុលាការ ដោយសុំពន្យល់តែអង្គច្បាប់មួយចំនួនតែប៉ុណ្ណោះ។ តំណាងមហាអយ្យការបាន សន្និដ្ឋានតម្កល់ទុកបទចោទលើជនត្រូវចោទទាំង៣នាក់ឲ្យនៅដដែល ។

ក្រោយបញ្ចប់សវនាការរឿងក្តីនេះ លោកចៅក្រមបានសម្រេចលើកពេលទៅប្រកាសសាលដីកានៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។

សាលាដំបូងរាជធានីភ្នំពេញនឹងសាលាឧទ្ធរណ៍បានសម្រេចដូចគ្នាគឺផ្តន្ទាទោស ជនជាប់ចោទឈ្មោះ សម រង្ស៊ី ដាក់ពន្ធនា គារកំណត់៥ឆ្នាំ។ ចំណែក អុឹង ជុងលាង ហៅ ម៉ាប់ និងឈ្មោះ សត្យា សម្បត្តិ ដាក់ ពន្ធនាគារ៥ឆ្នាំ ដូចគ្នាតែអនុវត្តទោស៣ឆ្នាំ សល់ពីរឆ្នាំទៀតព្យួរធម្មតាជាប់ពាក់ពន្ធ បទល្មើសសមគំនិតក្លែងឯកសារសាធា រណៈ ការប្រើប្រាស់ ឯកសារសាធារណៈ ក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា១០៧ ១០៨, ៤២៩, ៤៣០, ៤៩៥ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការបង្ហោះ ឯកសាររឿងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀត ណាមកាលពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ ២០១៥កន្លងទៅ ។

សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញក៏បានបង្គាប់ឱ្យចាប់និងឃុំខ្លួនជន ជាប់ចោទឈ្មោះ សម រង្ស៊ី ឈ្មោះ អុឹង ជុងលាង ហៅម៉ាប់ ឈ្មោះ សត្យា សម្បត្តិ យកមកអនុវត្តទោសតាមអំណាចសាលក្រមនេះផងដែល ៕ ហេង សូរិយា


ចែករំលែក៖