ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៣និង០៥នាទី ថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងនៅចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ១៥៨,១៥៩ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូ នឹងរថយន្តមិនស្គាល់អត្តសញ្ញណ ក្នុងទិសដៅស្របគ្នាទិសដៅ ព្រះសីហនុ-ភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ភាគីម៉ូតូម៉ាកអាលហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នា២នាក់ បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ ឡាន លន់ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅ ក្រុម១ភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរម្នាក់ឈ្មោះ គក ទី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែ មាននៅដូចគ្នារងរបួសធ្ងន់ធ្ងរ(ដាច់បាត់ប្រអប់ជើងស្តាំ) បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ ។
ក្រោយកើតហេតុ ភាគីខាងរថយន្តបានបើករត់គេច ចំណែកសាកសព សមត្ថកិច្ចបាន ប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកភាគីខាងរថយន្តដែលពាក់ពន្ធ័នាំយកមកដោះស្រាយតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ