ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ បន្តដឹកនាំក្បួនឃោសនា គណៈចលនាសាសនិកឥស្លាម រកសម្លេងគាំទ្រ នៅតាមបណ្តាភូមិនានា ជុំវិញរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងពិធីគម្រប់ខួប ៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និង ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ២០១៨ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបសម្តេចកិត្តិព្រឹទ្ធបណ្ឌិតរួចមក លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណ បក្សប្រជាជនកម្ពុជា បានបន្តដឹកនាំក្បួនហែគណៈចលនាសាសនិកឥស្លាម ក្នុងថ្ងៃដំបូងបើកយុទ្ធនាការឃោស ឆ្លងកាត់តាមបណ្តា ខណ្ឌមួយចំនួន ជាពិសេសនៅតាមតំបន់ដែលមានសាសនិឥស្លាមរស់នៅ ដូចជាសង្កាត់ច្រាំងចំរេះ១ ច្រាំងចំរេះ២ សង្កាត់ឫស្សីកែវ សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក សង្កាត់ព្រែកប្រា និង សង្កាត់ដើមមៀន។ ក្បួនឃោសរបស់គណៈចលនាសាសនិកឥស្លាម នៅពេលនេះ ដឹកនាំដោយរថយន្ត ២០គ្រឿង ម៉ូតូ ២៣៦ គ្រឿង ដែលមានសមាជិក ជាង៥០០នាក់។

ថ្លែងទៅកាន់សហគមន៍ខ្មែរឥស្លាម លោក អូស្មាន ហាស្សាន់ បានផ្តាំផ្ញើអោយអ្នកគ្រប់គ្នា សូមទៅបោះឆ្នោតអោយបានគ្រប់គ្នានៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ ២០១៨នេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរលំដាប់លេខរៀងទី២០។ លោកបន្តថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍ គ្រប់វិស័យ ។

លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ។ គណប ក្សប្រជាជនមានមានគោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញអភិវឌ្ឍគ្រប់ហេដ្ឋារច នាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ផ្សារ សាលា រៀន មន្ទីរពេទ្យវត្តអា រាម គឺទទួលបានសមិទ្ធផលជាច្រើន កើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕ សំរិត


ចែករំលែក៖