ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកកំពង់ផែស្វ័យតភ្នំពេញម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្តាលៈ មិនដឹងថាមានវិបត្តិផ្លូវចត្តប៉ុនណានោះទេបាជាធ្វើអោយបុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅក្នុងផ្ទះចោលប្រពន្ធយំសោកបោកខ្លួនដូចអក ។

ហេតុការអត្តឃាតនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោញឈ្មោះ លុក គីមមឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ បិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ បុគ្គលិក កំពង់ផែស្វយ័តភ្នំពេញ។ ប្រពន្ធឈ្មោះ អ៊ុក ទិត្យធារី ទៅធ្វើការរោងចក្រ នៅឃុំដីឥដ្ឋ

តាមសំដីអ្នកជិតខាងបានប្រាប់ថានៅមុនពេលកើតហេតុ ជនរងគ្រោះបានជូនប្រពន្ធទៅធ្វើការរោងចក្រ នៅឃុំដីឥដ្ឋ ដូចសព្វដង លុះល្ងាច ម៉ោង១៨និង១៥ នាទី ប្រពន្ធបានមកដល់ផ្ទះឃើញផ្ទះបិទទ្វារ ក៏ឡើងទៅបើកទ្វារ ស្រាប់តែឃើញប្តីរបស់ខ្លួនចងកស្លាប់ បាត់ទៅហើយ ដោយមិនដឹងថាមានមូលហេតុអ្វីសោះ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក និងកម្លាំងជំនាញស្រុកសហការជាមួយអាជ្ញាធរ មូលដ្ឋាន គ្រូពេទ្យប្រចាំឃុំចុះធ្វើការពិនិត្យសាកសពនិងបានបញ្ជាក់ថា ៖ សពពិតជាស្លាប់ដោយសារ ចងក ពិតប្រាកដមែន រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សណ្តោស


ចែករំលែក៖