ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តវីស្តូបើកបុករះម៉ូតូ៣គ្រឿងចតស្ងៀមរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្ត១គ្រឿងម៉ាកវីស្តូបើកបុករះម៉ូតូចំនួន៣គ្រឿងកំពង់ចតស្ងៀម ។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីពី ថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទីព្រឹកនៅចំណុចមុខផ្សារដើមអម្ពឹល តាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតគេមានម៉ូតូកង់បី១គ្រឿង និងម៉ូតូស៊ុយសុីគីCLICK ព័ណសពាក់ស្លាកលេខភ្នំពេញ1CK8555 និងម៉ូតូម៉ាកឆាលី១គ្រឿងទៀតទាំងអស់៣គ្រឿងកំពង់ចតស្ងៀមដោយនៅលើម៉ូតូកងបីមានស្ត្រីម្នាក់កំពង់អង្កុយបីកូនតូតទៀតផង ។

ក្រោយមកស្រាប់តែមានរថយន្តវីស្តូ១គ្រឿបើកបរក្នុងទិសដៅពីលិចទៅកើត ក៏ជ្រុលចង្កូតទៅបុករះម៉ូតូកង់បីពីក្រោយបណ្តាលឲ្យស្ត្រីបីកូនតូចនៅលើម៉ូតូកង់បីរងរបួសធ្ងន់ដោយឡែកកូនតូចមិនរងរបួសទេហើយរថយន្ត ក៏ជ្រុលទៅបុក និងម៉ូតូ២គ្រឿងទៀតបណ្តាលឲ្យអ្នកអង្គុយលើម៉ូតូរងរបួសស្រាលទៀត ។

ប្រភពបន្តថាក្រោយមកអ្នកបើកម៉ូតូកង់បីទ្រាំពុំបាន ក៏វាយទៅលើអ្នកបើកបររថយន្តបង្កបណ្តាលឲ្យរបួសវិញ ។ ក្រោយពេលកើតហេតុគេឃើញមាននគរបាលចរាចរចុះមកអន្តរាគមន៍ និងវាស់វែងយកម៉ូតូទាំងពីគ្រឿងរួម និងរថយន្តបង្កទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ ចំណែកអ្នករបួសត្រូវបញ្ជួនទៅមន្ទីពេទ្យដោយឡែកបុរសអ្នកបើកបរម៉ូតូកង់បីដែលវាយអ្នកបើកបរថយន្តនោះសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរផងដែរ ៕
តុង សីហា


ចែករំលែក៖