ភ្នំពេញ: យុវជនបីនាក់ជិះម៉ូតូ២គ្រឿងប្រដេញគ្នាក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងចំកង់ក្រោយនៃរថយន្តបណ្ដាលឲ្យបាក់កម៉ូតូត្រឡប់ក្រោយ និង មួយគ្រឿងទៀតជ្រុលទៅបុកមាត់លូ រងរបួសស្រាល ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលយកាលពីម៉ោង៩ព្រឹកថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ចំណុចផ្លូវបែកជាបួន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤កែងផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
បើតាមសម្តីសន្តិសុខដែលយាមនៅមុខផ្ទះប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅមុខពេលកើតហេតុគឺមានយុវជនបីនាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាក់ ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CS-1459 និង មួយគ្រឿងទៀត ស៊ុយស៊ូគីនិច ពណ៌ស សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FG-3811 ដោយម៉ូតូទាំង២គ្រឿងជិះប្រដេញគ្នា ក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុម៉ូតូហុងដាសេ១២៥ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2S-6418 ដែលធ្វើដំណើតាមបណ្ដោយផ្លូវលេខ៥១ចំកង់ក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសស្រាល់ និង បាក់កម៉ូតូត្រឡប់ក្រោយ ចំណែកម៉ូតូមួយគ្រឿងទៀតបានគេចរថយន្តផុតបានជ្រុលទៅបុកមាត់លូបណ្ដាលឲ្យម៉ូតូខូចខាតផ្នែកខាងមុខ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរវាស់វែងខណ្ឌបានប្រាប់ឲ្យដឹងថាក្រោយពីទទួលព័ត៌មានថាមានករណីគ្រោះថ្នាក់ចរាចរនៅចំណុចផ្លុវកេខ៥១ កែងផ្លូវលេខ៥១ លោកបានចុះមកកន្លែងកើតហេតុសម្របសម្រួលភាគីទាំងសងខាង ដោយម្ចាស់រថយន្តរងគ្រោះបានចេញថ្លៃខូចខាតទៅម្ចាស់ម៉ូតូហុងដាសេ១២៥ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ ជ្រោយពេជ្រ