ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីអ្នកជិតខាងបានប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលសង្ស័យថាខ្យល់គធ្វើភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង៤០នាទីព្រឹក ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងបន្ទប់ជួលក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពខាងលើមានឈ្មោះ សួង ចាន់ដារា ភេទប្រុស អាយុ ២៧ឆ្នាំមាន មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុ មានស្រុកំណើត នៅស្រុកជំគិរី ខេត្តកំពត ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុកាលពីវេលាម៉ោង៦ និង៣០ អ្នកដែលធ្វើរជាមួយ បានមកហៅទៅធ្វើការដូចរាល់ដងតែមិនឃើញជនរងគ្រោះឆ្លើយតប ជាច្រើនដង ទើបមានការឆ្ងល់ក៏បាននាំគ្នាគាស់បង្អួចមើលក៏ឃើញជនរងគ្រោះគេងស្លាប់បាត់ទៅហើយ ដោយមិនអស់ចិត្តក៏ធាក់ទ្វាររទម្លុះចូលទៅមើលជាក់ស្តែងស្រាប់តែជនរងគ្រោះស្លាប់ពិតប្រាកដមែន ទើបនាំគ្នាផ្អើលឆោឡោរាយការណ៍ទៅអជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ និងរាយការទៅផ្នែកជំនាញកោសល្យវិច័យ្យចុះមកពិនិត្យជាក់ស្តែង ដើម្បីប្រគល់សពឲ្យទៅបងប្អូនយកទៅតាមប្រពៃណី ៕ សុខាសែនជ័យ