ខេត្តសៀមរាបៈ៖ យុវជនម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតបានរងរបួសធ្ងន់ដោយជិះម៉ូតូបុកបង្គោលភ្លើងដោយខ្លួនឯង ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៩នឹង០០នាទី ថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាបបានស្គាល់ឈ្មោះហើយ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានឱ្យបញ្ជាក់ដឹងថាជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូម៉ាកហុងដាសេ១២៥ឆ្នាំ២០១៧ដោយឌុបគ្នាពីទិសលិចទៅទិសកើតហើយក៍រេចង្កូតទៅបុកបង្គោលភ្លើងដោយខ្លួនឯងតែម្តង ។ ជនរងគ្រោះ ដែលស្លាប់គឺមានឈ្មោះ អ៊ាត អ៊ាន ភេទប្រុស អាយុ២១ឆ្នាំ ចំណែកអ្នករបួសមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ កំពុងសង្គ្រោះឯមន្ទីរពេទ្យ ។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។
អ្នកស្លាប់ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃណីព្រះពុទ្ធសាសនា ។ ចំណែក ម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលសង្កាត់ស្រង៉ែ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី