ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះខ្សែរភ្លើង និងរាលដាលឆេះដល់ផ្លាកប៉ាណូផ្សាយលក់ដុំថ្មសាក ផៅវើ ប៊ែង បង្កឲ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីឆាបឆេះខ្សែរភ្លើងទាំងព្រឹកព្រលឹម បណ្តាលឲ្យឆេះដល់ផ្លាកប៉ាណូផ្សាយលក់ដុំថ្មសាក ផៅវើ ប៊ែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយក៏ទាក់ទងទៅសមត្ថកិច្ចឲ្យជួយអន្តាគមន៍ កាលពី វេលាម៉ោង ៥ ព្រឹកព្រលឹម ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខ សាលាវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញមានការឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើង ២កន្លែងមួយនៅលើបង្គោលភ្លើងជាប់សាលារៀន វិទ្យាស្ថានជាតិ ពាណិជ្ជសាស្រ្ត និងមួយទៀតឆេះមុខផ្ទះល្វែងដែលដាក់ផ្លាក ប៉ាណូ ផ្សាយពាណិជ្ជកម្ម លក់ដុំថ្មសាក ផៅវើប៊ែង ហើយបន្តឆ្លងឆេះដល់រទេះ លក់មាន់ដុត យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលរស់នៅជិតនោះ ។

ប្រភពបន្តថា ភ្លាមៗបានទាក់ទងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ចំនួន២គ្រឿងរបស់ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ប្រើរយៈពេល២០នាទីបាន រលត់ទៅវិញគ្រប់គ្រងបានទាំងស្រុង ។ ការខូចខាតរួមមាន នូវខ្សែភ្លើងចម្រុះដាច់មួយរម៉ួលធំ ឆេះផ្លាកប៉ាណូអស់១ និងឆេះរទះលក់មាន់ដុតអស់១គ្រឿងថែមទៀត ។

ការពន្លត់នេះប្រើប្រាស់នូវបំពុងពន្លត់អគ្គិភ័យអស់ជាច្រើន បំពុងនៅតែមិនរលត់ រហូតដល់ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២ គ្រឿងទើបរលត់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖