ខេត្តកំពងធំ៖ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ មានករណីមនុស្ស ធ្វើអត្តឃាត (ចងកសម្លាប់ខ្លួនឯង)នៅភូមិ លាបទង ឃុំ ទ្រា ស្រុក ស្ទោង ខេត្តកំពង់ធំ ។
សពជនរងគ្រោះឈ្មោះ រាជ រ៉ាត ហៅ អាអណ្តើក ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិកើតហេតុខាងលើ ។
តាមការ បំភ្លឺពីឈ្មោះ ឡាញ់ តូ ភេទប្រុស អាយុ ៤៧ឆ្នាំ និងសាច់ញាតិសពជនរងគ្រោះបានបញ្ជាក់ថា នៅយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ឈ្មោះ រាជ រ៉ាត មានអារម្មណ៍ រវើរវាយ រត់ស្រែកថា មានគេដេញចាប់ ស្រែកអោយគេជួយ និងបានរត់ទៅចងក នៅលើដើមស្វាយខាងកើតភូមិ តែត្រូវបានបងប្អូនជួយសង្រ្គោះ លុះដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ម៉ោងប្រហែល ១២ ថ្ងៃត្រង់ ឈ្មោះ រាជ រ៉ាត បានមកដេកនិងហូបបាយនៅ ផ្ទះគាត់(ឡាញ់ តូ)រហូត ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ម៉ោងប្រហែល ៦ព្រឹក គាត់បានចេញពីផ្ទះអោយគ្រូស្តោះដៃគាត់ដែលបាក់ ដោយឈ្មោះរាជ រ៉ាត នៅជាមួយកូនប្រុសពៅគាត់ ។
ពេលគាត់ត្រលប់មកវិញ សួរ រក រាជ រ៉ាត ភ្លាម នោះកូនគាត់ដើរទៅរានបាយ ស្រាប់តែឃើញឈ្មោះរាជ រ៉ាត ចងក និងអាវភ្ជាប់និងរនងផ្ទះបាយស្លាប់បាត់ហើយ ។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញ សហការជាមួយអាជ្ញាធរភូមិ ឃុំ ប្រធានមណ្ឌល សុខភាពឃុំទ្រា និងសាច់ញាតិជនរងគ្រោះពិនិត្យសព ឃើញថា ពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធ ករណីឃាតកម្មឡើយ រួចសន្និដ្ឋានថា គឺពិតជាធ្វើ អត្តឃាត(ចងក)សម្លាប់ខ្លួនឯង ពិតប្រាកដមែន ។ សពប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី