ព័ត៌មានទាន់ហេតុការណ៍៖

ថយរថយន្តខុសបច្ចេកទេសទៅបុកបង្គោលស្លាកចរាចរណ៍ខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសណ្តោងដឹកទំនិញធន់ធំមួយគ្រឿងបើករយ៉ែថយក្រោយបំរុងចូលឃ្លាំង តែខុសបច្ចេកទេសក៏ជ្រុលទៅបុកបង្គោល ស្លាកសញ្ញាចរាចរណ៍ បណ្តាលអោយបាក់អស់មួយដើមកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចក្បែរខារ៉ាអូខេ ដ័រមូន តាមបណ្តោយផ្លូវ២០៤កែងនិងផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

រថយន្តបង្កខាងលើម៉ាក ប៊ិតស៊ុយប៊ិស៉ី ពណ៌ខៀវ ជាប្រភេទរថយន្តសណ្តោងធន់ធំដឹកស្ករនិងប៊ីចេង ពាក់ស្លាកលេខ កំពង់ចាម 3A-6061 ។ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តបង្កខាងលើនិងព្រូពីរបីនាក់រួមដំណើរជាមួយ ដោយរថយន្តបង្កខាងលើបានធ្វើដំណើរតាមបណ្តោយផ្លូវ២៦៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តបង្កខាងលើ ក៏បានបើករយែថយក្រោយបត់ឆ្វេងចូលទៅផ្លូវ២០៤ បំណងចូលទៅក្នុងឃ្លាំងដែលនៅក្បែរនោះ ដើម្បីទំលាក់ទំនិញចេញពីរថយន្ត តែខណៈពេលនោះរថយន្តបង្កក៏បានថយជ្រុលទៅទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមដែ់លនៅលើចិញ្ចើមផ្លូវបណ្តាលអោយបាត់ទ្រេតដល់ដី ៕


ចែករំលែក៖