ខេត្តព្រៃវែង ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន សង្ស័យពាក់ព័ន្ធករណីហិង្សាបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែរឿងឈ្លោះប្រកែកទាក់សម្តីគ្នា វេលាម៉ោង១៣និង១៥នាទី ស្ថិតនៅ ភូមិឥដ្ឋ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកពាមជរ បានឲ្យដឹងថា ជនរងគ្រោះក្នុងអំពេហិង្សាខាងលើ មានឈ្មោះហុក សុផល ភេទស្រី អាយុ៤២ឆ្នាំ ត្រូវប្តី ដែលជាជនសង្ស័យឈ្មោះសី វ៉ែ អាយុ៤៧ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកញញួរវាយទៅលើក្បាលជនរងគ្រោះត្រូវ២កន្លែងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាម។ ចំណែកប្តីត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់ខ្លួន ដើម្បីសាកសួរចាត់ការតាមច្បាប់។
សមត្ថកិច្ចថា ករណីហិង្សាខាងលើ កើតឡើង ដោយមូលហេតុ ប្តីទៅរកត្រីបានច្រើន ហើយប្តីរូបនេះចិត្តល្អ បានឲ្យត្រីនោះខ្លះទៅឲ្យបងរបស់គាត់ ទើបធ្វើឲ្យប្រពន្ធមិនសប្បាយចិត្តរអ៊ូរទាំ កេញណេញឈ្លោះប្រកែក រហូតឈានបុរសជាប្តីទ្រាំមិនបាន ផ្ទុះហិង្សាតែម្តង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន ៕