ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានហើយជិះម៉ូតូបុកទ្រូងផ្លូវរត់ឡើងម៉ូតូមួយគ្រឿងទៀតគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់កាបូបពី ស្រ្តីជនជាតិចិន កំពុងធ្វើដំណើរតាមម៉ូតូកង់បី បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួនតែជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យដួល ខ្ទេចម៉ូតូ ជនសង្ស័យរត់ឡើងជិះម៉ូតូបក្ខពួក បន្តរត់គេចទៅបាត់ បន្សល់ទុកតែម៉ូតូ កម្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខច្រកចូលព្រលានយន្តហោះ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានវ័យជាង២០ឆ្នាំ បានគេចខ្លួនបាត់ ចំណែកម៉ូតូបន្សល់ទុក ម៉ាកស្មាស់ រីវ៉ូ ពណ៌ខៀវ ទើបដោះស្លាកលេខចោល ដើម្បីងាយស្រួល ប្រព្រឹត្តបទល្មើសជិះដើរឆក់ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញស្រ្តីជនជាតិចិន ម្នាក់កំពុងធ្វើដំណើរតាមម៉ូតូកង់បី តាមដងផ្លូវមហាវិថីសហព័ន្ធរ៉ុស្សី ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ត្រង់ចំណុចមុខព្រលានយន្តហោះ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្មាស់ ពណ៍ខៀវមិនមានស្លាកលេខមកធ្វើសកម្មភាពឆក់កាបូប បានសម្រេចហើយព្យាយាមគេចខ្លួនហើយ វ៉ាក់អើជាមួយ នគរបាលចេាចរណ៍ កំពុងធ្វើដំណើរតាមផ្លូវនោះដែរ ដេញតាម ធ្វើឲ្យជនសង្ស័យព្យាយាមបើកម៉ូតូរត់គេច រហូតដល់ក្បែរភ្លើងស្តុបកែងផ្លូវ២០០៤ រេជ្រុលចង្កូតទៅបុកទ្រូងផ្លូវបណ្តាលឲ្យដួលម៉ូតូ បាក់កង់មុខ ហើយជនសង្ស័យបានរត់ហក់ឡើងម៉ូតូរបស់បក្ខពួកមួយគ្រឿងទៀត បើកគេចទៅបាត់ ។

ក្រោយកើតហេតុ បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង និងយកម៉ូតូជនសង្ស័យទៅរក្សាទុករង់ចាំស្រាវជ្រាវបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖