ភ្នំពេញ ៖ កាលពីខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន២១២គ្រឿង និង ពិន័យបានថវិកាសរុប៥០០.៤៥០.០០០រៀល ។
ដូច្នេះចំនួនរថយន្តដែលចាប់បានទាំង នេះមានការកើនឡើងចំនួន១១គ្រឿង គឺពី២០១គ្រឿង ក្នុងពីខែឧសភាកើនឡើង ២១២គ្រឿង ក្នុងខែមិថុនា ឆ្នាំ២០១៨ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី៥តោនរហូតដល់ ៤៦តោន ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាល ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹង ថា “ខែមិថុនា ឆ្នាំ២០១៨ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន២១២ គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥០០,៤៥០,០០០ រៀល”។
ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៩ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីបានបញ្ជាឲ្យអភិបាលរាជធានី ខេត្ត-ក្រុង ទាំងអស់ចាប់រថយន្តតទ្រុង និងដឹកលើស ទម្ងន់ ៕ ហេង សូរិយា