ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញចងក ធ្វើអត្តឃាតបានសម្រេចនៅដើមខ្នុរក្បែផ្ទះ ដែលហេតុការណ៍នេះត្រូវបានគេសង្ស័យអាចបណ្ដាល មកពីមានវិបត្តិផ្លូវចិត្ត(ឈឺរាំុរ៉ៃ)ទើបបែបនេះ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃពុធ ១៤រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចដើមខ្នុរក្បែបន្ទប់ទឹកផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកបាកានជនរងគ្រោះឈ្មោះ សាំង អាង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ជនរងគ្រោះ(ស្លាប់)បានយកខ្សែនីឡុងពណ៏សប្រវែងប្រមាណ ២ម៉ែត្រ ចងកផ្ជាប់ទៅនឹងដើមខ្នុរក្បែបន្ទប់ទឹកផ្ទះជនរងគ្រោះ ។
ក្នុងរបាយការណ៍ដដែលបន្តទៀតថា បន្ទាប់ពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានទទួលបានដំណឹងនេះភ្លាម បានសហការគ្នាចុះធ្វើការពិនិត្យ និងធ្វើការស្រាវជ្រាវស្រង់យកចម្លើយ លទ្ធផល៖ ជនរងគ្រោះពិជាអាចស្លាប់បណ្ដាលមកពីចងកពិតប្រាកដ ខណៈត្រូវបានគេអះអាងមានជំងឺរាំុរ៉ៃ ហើយ ក៏ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន