ខេត្តកណ្តាល៖ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ មួយទៅកាន់សាធារណះជន និងបណ្តាញសារពត៍មាន ដោយបញ្ជាក់ថាចៅក្រមសុើបសួរដែលបានសម្រេចធ្វើការដោះលែងជនត្រូវចោទឈ្មោះបេង តាំងអេង ពាក់ពន្ធ័សំណុំរឿងព្រហ្មទណ្ឌលេខ៣៣០អ កចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ ហើយត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើឃាតកម្ម ប្រព្រិតនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី ១៦ខែមិនា ឆ្នាំ២០១៨ ដោយសំអាងហេតុថា ពុំមានធាតុផ្សំនិងភស្តុតាងគ្រាប់គ្រាន់ដែលអាចដាក់បន្ទុកថាបានប្រព្រិតបទល្មើស។
សេចក្តីថ្លៃងការណ៍របស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានធ្វើឡើងបន្ទាប់ពីសារពត៍មានជាច្រើនបានចេញផ្សាយអត្តបទពត៍មានទាក់ទងនិងសំណុំរឿងព្រហ្មទណ្ឌលេខ៣៣០ អ កចុះថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨ដោយមានស្ត្រីឈ្មោះគីម ស៊្រីម អះអាងជាម្តាយ របស់ជនរងគ្រោះឈ្មោះ ចេក ភាព ភេទប្រុស អាយុ២០ ឆ្នាំបានចេញមុខថ្លែងទុក្ខសោករៀបរាប់ពីសកម្មភាពពួកក្មេងស្ទាវ១ក្រុមព្រួតគ្នាកាប់សម្លាប់កូនរបសើគាត់ដែលរហូតមកដល់ពេលនេះស្ថាបន័ច្បាប់ពុំទាន់រកភាពយុត្តិធម៍ជូនកូនគាត់នៅឡើយផ្ទុយទៅវិញបែរជាមានការដោះលែងជនសង្ស័យម្នាក់ក្នុងចំណោម៦នាក់ដែលត្រូវបានសមត្តកិច្ចនគរបាលចាប់ខ្លួនបញ្ជូនទៅកាន់តុលាការពាក់ពន្ធ័អំពើឃាតកម្មខាងលើនេះ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថាក្នុងនាមជាអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមជំរាបជូនសាធារណះជននិងបណ្តាញអ្នកសារពត៍មានទាំងអស់មេត្តជ្រាបថាសំណុំរឿងព្រហ្មទណ្ឌខាងលើត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បើកការសុើបសួរលើជនត្រូវចោទឈ្មោះគាត សំណាង ហៅឡេង ឈ្មោះឌី ឌឿន ឈ្មោះបេង តាំងអេង ឈ្មោះហោ សុភណ្ឌ័ ឈ្មោះយឹម ឌីណា ឈ្មោះវ៉ាន់ សំណាង ឈ្មោះមាន ម៉េងហុី ឈ្មោះជ្រុយ វុទ្ធាឈ្មោះជី សិលា ពីបទឃាតកម្មនិងសមគនិតក្នុងអំពើឃាតកម្ម តាមមាត្រា២៩ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌតាមរយះដិការសន្និដ្ឋានបញ្ជូនសំណុំរឿងអោយសុើបសួរលេខ២២៧ ដ ក ដ សចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨ និងបញ្ជូនសំណុំរឿងនេះមកសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការបន្តជាសមត្តកិច្ច។ ក្រោយពីបានសុើបសួរសព្វគ្រប់រួចមកចៅក្រមសុើបសួរបានបញ្ជូនសំណុំរឿងទៅតំណាងអយ្យការដើម្បីពិនិត្យនិងធ្វើសេចក្តីសន្និដ្ឋានស្ថាពរលេខ៦២៨ដកសព ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយតំណាងអយ្យការបានស្នើសុំអោយចៅក្រមសុើបសួរលើកលែងចោទប្រកាន់លើឈ្មោះបេង តាំងអេង និងស្នើសុំបញ្ជូនជនត្រូវចោទចំនួន៨នាក់ទៅចំពោះមុខតុលាការជំនុំជម្រះគឺឈ្មោះគាត សំណាង ហៅឡេង ភេទប្រុអាយុ១៨ឆ្នាំ ជាអ្នកកាប់ផ្ទាល់ដៃឈ្មោះឌី ឌឿន ឈ្មោះហោសុភណ្ឌ័ ឈ្មោះយឹម ឌីណា ឈ្មោះវ៉ាន់ សំណាង(៥នាក់នេះនៅក្នុងឃុំបណ្តោះអាសន្ន)និងឈ្មោះមាន ម៉េងហុី ជាអ្នកឌុបឈ្មោះគាត សំណាង ឈ្មោះជ្រុយ វុទ្ធា ឈ្មោះជីសិលា(៣នាក់នេះរត់គេចខ្លួនមានដិការស្វែងរកចាប់ខ្លួន)ពីបទ ឃាតកម្មនិងសមគំនិតក្នុងអំពើឃាតកម្មតាមមាត្រ២៩មាត្រ១៩៩នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមសុើបសួរបានយល់ស្របនិងចេញដិការដំណោះស្រាយលេខ៦២៨ដកដសចុះថ្ងៃទី២ ខែកក្កដាឆ្នាំ២០១៨ ដោយសំអាងហេតុថាពុំមានធាតុផ្សំ និងភស្តុតាងគ្រប់គ្រាន់ដែលអាចដាក់បន្ទុកលើជនត្រូវចោទឈ្មោះបេង តាំងអេង យោងលើចម្លើយរបស់ជនត្រូវចោទទាំងអស់ និងសាក្សីដែលពាក់ពន្ធ័ក្នុងសំណុំរឿងដែលបានឆ្លើយគឺគ្មានវត្តមានរបស់ឈ្មោះបេង តាំងអេង នាកន្លែងកើតហេតុឬបានសមគំនិតក្នុងរឿងឃាតកម្មនេះទេ។
សូមបញ្ជាក់ថា៖នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១៨ និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញពីវត្តត្រលប់មកផ្ទះវិញដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ចំហៀងខាងកើត ស្រាប់តែមានជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន ដឹកនាំដោយលោកអធិការ សហការជាមួយការិយាល័យនគរបាលបច្ចេកទេស នឹង វិទ្យាសាស្រ្តខេត្ត ប៉ុស្ដិ៍រដ្ឋបាលសំពៅពូន លោកគ្រូពេទ្យ នឹងក្រុមគ្រួសារសព ដេីម្បីធ្វេីការពិនិត្យ កន្លែងកេីតហេតុ នឹង ពិនិត្យសាកសព ឃេីញថាៈ ជនរងគ្រោះមានស្លាកស្នាម នៅលេី កខាងឆ្វេងប៉ះទង្គិចនឹងវត្ថុរឹងមុខមុត មានទំហំ0៦ស.មx០៨ស.ម ជម្រៅ ដល់ឆ្អឹង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡេីយ។
វត្ថុតាងចាប់យកៈ ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ០១គ្រឿង និងម៉ាកSuzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1U-5738 ០១គ្រឿង, ដាវចំនួន ០២ដើម កាំបិតចំនួន ០២ដើម, ទូរស័ព្ទចល័តចំនួន ០៦គ្រឿង។
ជនសង្ស័យរួមមានទី១-ឈ្មោះ គាត សំណាង ហៅឡេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាជនដៃដល់ ។ ទី២-ឈ្មោះ ហោ សោភ័ណ្ឌ(ហៅឡុង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាអ្នកចូលរួម ទី៣-ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ទី៤-ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មុខរបរ កាប់ជ្រូកលក់ ទី៥-ឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ទី៦-ឈ្មោះ យឹម ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តតាកែវ៕ ឆ ដា