ព័ត៌មានទាន់ហេតុការណ៍៖

ឱ្យកូនចុងអាយុ១២ឆ្នាំកោសខ្យល់មានអារម្មណ៍ចាប់រំលោភបានម្តង ស្ត្រីជាម្តាយប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ចេញពីធ្វើការមានអាការមិនស្រួលខ្លួន ប្រើកូនស្រីចុងអាយុ១២ឆ្នាំ ឲ្យកោសខ្យល់ មានអារម្មណ៍ចាប់រំលោភបានសម្រេចម្តង ស្ត្រីជាម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះ ផ្លូវភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យជាឪពុកចុងឈ្មោះ ទុំ សេរីវី អាយុ៣១ឆ្នាំ មុខរបរខ្វៃជ្រូក ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ ។

ប្រភពព័ត៌មានពីក្រុមគ្រួសារបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោង១រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បុរសជាឪពុកចុងបានត្រឡប់មកពីមកពីខ្វៃជ្រូកវិញ បានប្រើកូនស្រីចុងឲ្យកោសខ្យល់ឲ្យ ខណៈពេលនាងកោសខ្យល់ឲ្យឪពុកនោះ ស្រាប់តែបុរសជាឪពុកបានធ្វើសកម្មភាពចាប់រំលោភកូនស្រីបានសម្រេចម្តង ។

ប្រភពបន្តថា លុះរហូតដល់ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ត្រីម្តាយឃើញកូនស្រីដេកដណ្តប់ភួយថា មិនស្រួលខ្លួន ក៏សួរនាំកូនស្រី ហើយទើបបែកធ្លាយរឿង និងបានទៅឲ្យគ្រូពេទ្យពិនិត្យរួចប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ឲ្យឃាត់ខ្លួនបុរសជាប្តីតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបានខណ្ឌឫស្សីកែវ ៕ អារុណរះ


ចែករំលែក៖