ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាន​ទូត​កម្ពុជា​​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​​ថៃ​រក្សា​ស្ងៀមស្ងាត់ ​ក្រោយ​មាន​ក្រុម​ជន​ខិលខូច​បំពុល​លើ​បណ្ដាញ​សង្គមថាអាជ្ញាធរ​ថៃចុះ​ត្រួត​ពិនិត្យ​ពលករ​បរទេស

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លិខិតមួយច្បាប់របស់ស្ថាន​ទូត​កម្ពុជា ​ប្រចាំ​នៅ​ប្រទេស​ថៃ​ បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ដែល​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​អនុវត្ត​ការងារ​ជា​ធម្មតា​ ក្រោយ​មាន​ក្រុម​ជន​ខិលខូច​មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​បង្ហោះ​ឃ្លីប​វីដេអូ​ចាស់​ៗ​​ ដើម្បី​បំពុល​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ស្តី​ពី​ការ​ចុះ​ត្រួត​ពិនិត្យ​ពលករ​បរទេស​របស់​អាជ្ញាធរ​ថៃ​ ។

ស្ថានទូតកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ​ចំពោះ​ពលករ​ដែល​មាន​មិនទាន់​មាន​ឯកសារ​ស្នាក់នៅ​ និង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ត្រូវ​រួសរាន់​ស្នើ​សុំ​លិខិត​ធ្វើដំណើរ​បណ្តោះ​អាសន្ន (Lassez passer)​ពី​ស្ថាន​ទូត​កម្ពុជា​នៅ​ថៃ​ ​ដើម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​ និង​រៀប​ចំ​ឯកសារ​ស្រប​ច្បាប់​ចូល​មក​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ​វិញ ។

ហ្វេសបុករបស់ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ បញ្ជាក់​ថា ​តាម​ពិត​ហេតុការណ៍​ដែលគេបានយកបង្ហោះក្នុងពេលនេះ​បាន​កើត​ឡើង​តាំង​តែ​ខែ​ឧសភា​ ឆ្នាំ២០១៥ ​មក​ម្ល៉េះ​ មិន​មែន​ទើប​តែ​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ទេ​៖


ចែករំលែក៖