ព័ត៌មានទាន់ហេតុការណ៍៖

​ខ្លោចចិត្ត! កូនកើតមកឆែបមាត់ និងពិការភ្នែកទាំងសងខាង បោះបង់កូនចោល

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែឃើញ​កូនកើតមកឆែបមាត់ និងពិការភ្នែកទាំងសងខាងនោះ ស្ត្រីជាម្ដាយបានសម្រេចចិត្តបោះបង់កូនចោល ក្នុងមន្ទីរពេទ្យកុមារជាតិតែម្តងបង្កឲ្យមានការភ្ញាក់ផ្អើល ។

មកដល់ម៉ោង៧ព្រឹក ថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ទារកដ៏កម្សត់នេះ មានរលាកគូទ​ខ្លាំងឡើងដំបៅ យំរហូត តែត្រូវបានពេទ្យ និងឪពុកម្តាយអ្នកជំងឺ ដែលកំពុងសម្រាកក្បែរនោះ ជួយមើលថែបណ្ដោះអាសន្នសិន ។ បច្ចុប្បន្នកំពុងខ្វះខាតខោអាវ ខោទឹកនោម ម្សៅ ក្រដាសសើម សម្រាប់ប្រើប្រាស់​។

ក្មេងដ៏កម្ស​ត់នេះ ត្រូវគេជួយមើលថែបណ្ដោះអាសន្ន និងកំពុងសម្រាកនៅមន្ទីរពេទ្យកុមារជាតិ អគារA​ ដូច្នេះសូមសប្បុរជនមេត្តាជួយក្មេងដ៏កម្សត់ម្នាក់នេះផង ៕


ចែករំលែក៖