ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួន ជនដៃដល់ឆក់ទូរសព្ឌ័ បានប្រើកាំភ្លើងបាញ់សមត្ថកិច្ចចរាចរណ៍នគរបាលក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ លោក គឹម ម៉េង ចៅក្រមសើុបសួរសាលដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនដៃដល់ឆក់ទូរសព្ឌ័ បានប្រើកាំភ្លើងបាញ់សមត្ថកិច្ចចរាចរណ៍នគរបាលក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”លួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធគ្មានច្បាប់អនុញ្ញាត្ត” ដែលប្រព្រិត្តនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ តាមមាត្រា៣៥៣ ,៣៥៧នៃក្រមព្រហ្មទណ្ឌ មាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១២ កក្កដា ២០១៨ ។

ជនត្រូវចោទមានឈ្មោះទី០១ ឈ្មោះមឿង សុផៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង ឃុំព្រែកកំពឹស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទី០២ឈ្មោះអំ វណ្ឌី ហៅ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមរំលឹកថា៖ ក្នុងរយះពេល០១ខែប៉ុណ្ណោះ នគរបាលក្រុងតាខ្មៅដឹកនាំដោយលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ បានវែកមុខជនដៃដល់ដែលធ្វើសកម្មភាពឆក់ទូរសព្ឌ័ពីនារីម្នាក់បានសម្រេចកាលពីខែមិថុនា បានសម្រេច ហើយជនដៃដល់បានទាញកាំភ្លើងបាញ់ទៅលើនគរបាលចរាចរណ៍ដែលដាក់គោលដៅនៅក្បែរកន្លែងកើតហេតុ ។ តែសំណាងល្អកាំភ្លើងមិនផ្ទុះ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេម៉ោង១៩និង១០នាទីល្ងាច នៅចំណុចភ្លើងស្តុបតាលន់ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះទា លីស័ង ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពភ្នំពេញ , មុខរបរ:លក់ខោអាវ ។

ជនល្មើស០៤នាក់ ឃាត់ខ្លួនជាក់ស្ដែងបាន២នាក់ គឺឈ្មោះណុប ភារ៉ា និងឈ្មោះហួច លាងហួរ ចំណែកឯឈ្មោះមឿង សុផៃ និងឈ្មោះចាន់ វណ្ណី(នី) បានគេចខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចយេីងបានស្រាវជ្រាវឃាត់ខ្លួនបានជនល្មេីសម្នាក់ទៀតឈ្មោះ មឿង សុផៃ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញមុខរបរ:នៅផ្ទះ មកសាកសួរនៅអធិការដ្ឋាននគបាលក្រុងតាខ្មៅ ។

យោងតាមចំលេីយសារភាពរបស់ឈ្មោះមឿង សុផៃ យេីងបានឈានទៅឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតឈ្មោះអំ វណ្ណឌី ហៅម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំទីលំនៅ:ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដដែលបានលក់អាវុធអោយជនល្មេីសឈ្មោះមឿង សុផៃ យកទៅធ្វេីសកម្មភាព និងទទួលទិញម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សដែលក្រុមជនល្មេីសឈ្មោះមឿង សុផៃ ប្លន់បាននៅឃុំស្វាយរលំ ស្រុកស្អាង។ ក្នុងនោះយេីងបានចាប់យកវត្ថុតាងដូចខាងក្រោម: អាវុធខ្លី១ដេីមម៉ាកប៉េអាម៉ាប់ ពណ៌ខ្មៅ លេខAZ២៣៩០ផលិតនៅប្រទេសសូវៀត បង់ចំនួន១គ្រាប់ចំនួន៥គ្រាប់ សំបកផ្ទុះចំនួន២គ្រាប់ ម៉ូតូ១គ្រឿងម៉ាកស្កុបពីពណ៌សសេរីឆ្នាំ២០១៨ ផ្លាកលេខភ្នំពេញ១HA៥១៦៤ ផ្លាកលេខចំនួន១ លេខភ្នំពេញ១GQ៣៤៩៥ ប័ណ្ណសំគាល់យានយន្តចំនួន១សន្លឹក កាបូបៃពណ៌ខ្មៅចំនួន១ប្រាក់ដុល្លាចំនួន៧ដុល្លា ប្រាក់រៀលចំនួន១៥០០០រៀល កំប៉ុងជ័រចំនួន១ ថង់ក្រណាត់ពណ៌ក្រហមចំនួន១ ៕ ឆ ដា


ចែករំលែក៖