ព័ត៌មានទាន់ហេតុការណ៍៖

ទឹកស្ទឹងតាកុយក្នុងខេត្តប៉ៃលិនហក់ឡើងយ៉ាងឆាប់រហ័សពេញប្រៀបមាត់ស្ទឹងតែម្តង

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅព្រឹកវថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីក្រសួងធនធានទឹកបានសង្កេតឃើញថា ទឹកស្ទឹងតាកុយ ខេត្តប៉ៃលិន​បានហក់ឡើងយ៉ាងឆាប់រហ័ស ពេញប្រៀបមាត់ស្ទឹងតែម្តង ។

ក្រសួងធនធានទឹក​ និងឧតុនិយមបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «បរិមាណទឹកដ៏សន្ធឹកសន្ធាប់ដែលហូរធ្លាក់យ៉ាងគំហុកពីប្រទេសថៃ បានធ្វើឲ្យទឹកស្ទឹងតាកុយ ក្នុងខេត្តប៉ៃលិន ហក់ឡើងយ៉ាងឆាប់រហ័សពេញព្រៀបមាត់ស្ទឹង នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ គិតត្រឹមម៉ោង ១១:៣០ នាទីនេះ មិនទាន់មានការជន់លិចចូលភូមិឋានប្រជាពលរដ្ឋនៅឡើយទេ» ។

ក្រសួងធនធានទឹក បានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងតាកុយ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយការហក់ឡើងយ៉ាងគំហុកនៃទឹកស្ទឹងតាកុយនេះ ៕


ចែករំលែក៖