ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពទឹកស្ទឹងសំរោង តាមបណ្តោយផ្លូវជាតិលេខ៤បន្តកើនឡើងដល់ជើងធ្នឹមស្ពានហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថានភាពទឹកស្ទឹងសំរោង តាមបណ្តោយផ្លូវជាតិលេខ៤បន្តកើនឡើងដល់ជើងធ្នឹមស្ពានហើយ ។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ភ្លៀងនៅតែបន្តធ្លាក់ ទឹកស្ទឹងនឹងបន្តកើនឡើងបន្ថែមទៀត ។

មន្ត្រីក្រសួងធនធានទឹកបានថ្លែងថា៖ ទឹកស្ទឹងសំរោង តាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបន្តកើនឡើងដល់ជើងធ្នឹមស្ពានហើយ គិតត្រឹមម៉ោង ១០:៣០ នាទី ព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ភ្លៀងនៅតែបន្តធ្លាក់ ទឹកស្ទឹងនឹងបន្តកើនឡើងបន្ថែមទៀត ។

ក្រសួងធនធានទឹក និងឧតុនិយមបានសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕


ចែករំលែក៖