ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ដាក់មងក្នុងស្រះលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មានករណី មនុស្ស​លង់ទឹក ស្រះត្រពាំងផ្តឹល ស្លាប់នៅវេលាម៉ោង៧ និង៣០នាទី នៅចំណុចភូមិត្រពាំងផ្តឹល តំបន់សូងសាង ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ច បានឲ្យដឹងថា សពជន​រងគ្រោះឈ្មោះ ធី ចាន់ថន ភេទប្រុស អាយុ ១៤ឆ្នាំ ស្រុកកំណើតនៅភូមិជន្លឹង ឃុំរការជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មកស្នាក់នៅបណ្ដោះអាសន្ន នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

បើតាមការបំភ្លឺរបស់ឈ្មោះ យ៉ុង វុទ្ធី ភេទប្រុស អាយុ ៣៧ឆ្នាំ ត្រូវជាឪពុកបានឲ្យដឹងថា ជារៀងរាល់ថ្ងៃកូនគាត់តែងតែទៅចងសន្ទូចនៅចំនុចកើតហេតុខាងលើចំងាយពីផ្ទះប្រហែល ១៥០០ម៉ែត្រ តែម្នាក់ឯង លុះមកដល់ថ្ងៃកើតហេតុ ពេលខ្ញុំមកពីចំការវិញរកកូនមិន ឃើញសោះ លុះដល់ថ្ងៃវេលាម៉ោង ប្រហែល៣ និង៤០នាទីល្ងាច ខ្ញំក៏បានដើរទៅមើលនៅជុំវិញមាត់ស្រះត្រពាំងផ្តឹល ក៏បានប្រទះឃើញស្បែកជើងកូននៅ និងមាត់ស្រះ ពេលនោះខ្ញំក៏បានយកស្បៃមកអូសក៏ជាប់សាកសពកូនតែម្ដងទៅ ក្រោយមកបានផ្ដលព័ត៍មានដល់កំលាំងជំនាញតែម្ដង ។

មន្រ្ដីជំនាញបានសហការជាមួយលោកនាយប៉ុស្តិ៍លោកមេភូមិ និងក្រុមគ្រួសារសព ពិនិត្យសាកសពឃើញថា នៅក្នុង​ប្រអប់មាត់មានភក់ និងតាមច្រមុះចេញសំបោរលាយដោយភក់ នៅលើដងខ្លួន និងអវ:យវ​:ពុំឃើញមានស្លាកស្នាមអ្វីកត់សម្គាល់ឡេីយ រួចសន្ឋិដ្ឋានថា សពនេះពិតស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។

ក្រោយពិនិត្យសមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សាក សពជូនក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖