ព័ត៌មានទាន់ហេតុការណ៍៖

លោក នួន ផារ័ត្ន ផ្តល់ថវិកាផ្ទាល់ខ្លួនជួសជុលផ្លូវនៅសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋក៏ដូចអាជ្ញាសង្កាត់ស្ទឹងមានជ័យទី៣ មេភូមិទ្រា៤ និងមេភូមិដំណាក់ធំ៣ ខណ្ឌមានជ័យ ពីបញ្ហាផ្លូវមួយខ្សែ ដែលរងការខូចខាតយ៉ាងខ្លាំងមានភក់ជ្រាំបង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរមានពីរភូមិគឺភូមិដំណាក់ធំ៣ និងភូមិទ្រា៤ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី៣ ដោយមានការចូលរួមពីលោក ឈិន ដារ៉ា មេភូមិទ្រា៤ លោក ឈុន សារ៉ាវី មេភូមិដំណាក់ធំ៣ បាននាំគ្រឿងចក្រ ដែលបានជួយផ្តល់គាំទ្រពីក្រុមហ៊ុនណឹមម៉េងបានមកឈូសឆាយផ្លូវ ដែលរងការខូចខាតមួយខ្សែនៅចំណុចលូប្រាំទទឹងប្រវែង១២ម៉ែត្រ និងបណ្តោយប្រវែង៦៥០ម៉ែត្រក្រាលថ្មម៉ិចជួយសម្រួលចរាចរណ៍ប្រជាពលរដ្ឋបានពីរភូមិគឺភូមិដំណាក់ធំ៣ និងភូមិទ្រា៤ ។

លោក ឈិន ដារ៉ាមេ ភូមិទ្រា៤ព្រមទាំងលោក ឈុន សារ៉ាវី មេភូមិដំណាក់ធំ៣បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កន្លងមកផ្លូវមួយខ្សែនេះប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនេះមានការលំបាកខ្លាំងណាស់ស្របពេលរដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ជោគជាំជារៀងរាល់ថ្ងៃ បង្កឲមានភក់ជ្រាំរអិលដួលមុខក្រោយ ធ្វើឲអ្នកធ្វើដំណើរមានអារម្មណ៍មិនសប្បាយចិត្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវនេះម្តងៗ ។ ដោយមើលឃើញការលំបាកទាំងនេះ ហើយក្នុងនាមអាជ្ញាធរភូមិក៏ដូចជាចៅសង្កាត់បានស្នើសុំទៅដល់

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី៣ បានពាំនាំនៅអ្វី ដែលជាទុក្ខកង្វល់ និងជាសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក ដើម្បីឲថ្នាក់ដឹកនាំបានជ្រាបពីបញ្ហាទាំងអស់នេះ ។

លោក ឈិន ដារ៉ា បានបន្តថាក្រោយពីលោក បានជ្រាបពីបញ្ហានេះលោកក៏ទទួលយកសំណើទាំងនេះព្រមទាំងជួយឧបត្ថមជាថវិកាផ្ទាល់ខ្លួនចំនួន១២៣០ដុល្លារដើម្បីជួសជុលផ្លូវខាងលើនេះ ទុកជាចំណងដៃឲប្រជាពលរដ្ឋបានប្រើប្រាស់ជាផលប្រយោជន៍សាធារណៈផងដែរ ។

លោក ឈិន ដារ៉ា មេភូមិទ្រា៤ លោក ឈុនសារ៉ាវីមេភូមិដំណាក់ធំ៣ បានសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងពីរភូមិរស់នៅអមសងខាងផ្លូវនេះសូមមេត្តាជួយនាំគ្នាជួយថែរក្សាកំណាត់ផ្លូវនេះប្រើប្រាស់ឲបានយូរអង្វែងហើយសូមកុំយកចិញ្ចើមផ្លូវមកលក់ដូរធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។

ប្រជាពលរដ្ឋនៅភូមិដំណាក់ធំ៣ ភូមិទ្រា៤ព្រមទាំងអាជ្ញាធរមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក នួន ផារ័ត្ន ដែលជានិច្ចកាលតែងតែជួយឈីឆ្អាលដឹងនៅសុខទុក្ខរបស់ប្រជាពលរដ្ឋទីណាប្រជាពលរដ្ឋមានទុក្ខលំបាកមានតែគណបក្យប្រជាជនកម្ពុជាមួយគត់ ដែលចុះទៅជួយដល់មូលដ្ឋានរបស់បងប្អូន ។

ជាចុងក្រោយលោក ឈិន ដារ៉ា មេភូមិទ្រា៤បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់ស្ទឹងមានជ័យទី៣សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឲ្យបានគ្រប់ៗគ្នាដើម្បីគាំទ្រសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីបន្ត៕ តាឡឹម


ចែករំលែក៖