ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខឯកជនត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់នៅលើផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម្មក្នុងករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយនតមិនស្គាល់អត្តសញ្ញាណបើកបុកពីក្រោយកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ភូមិជ្រោយអំពិលទី២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ហ៊ុន ស្រស់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាសន្តិសុខឯកជន មានទីលំនៅភូមិធ្នួង ឃុំថ្លាធ្នួង ស្រុករំដួល ខេត្តស្វាយរៀង ។ រថយន្តបង្កមិនស្គាល់អត្តសញ្ញាណក្រោយបង្កហេតុបើកគេចបាត់ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដើរលើចិញ្ចើមផ្លូវជាតិលេខ១តែម្នាកឯង គ្រានោះស្រាប់តែមានរថយន្តមិនស្គាល់អត្តសញ្ញាបើកយ៉ាងលឿនទិសដៅពីភ្នំពេញទៅអ្នកលឿងបានទៅបុកជនរងគ្រោះពីក្រោយបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ចំណែករថយន្តបង្កបើកគេចបាត់ ។

សាកសពត្រូវសមត្ថកិច្ចតម្កល់នៅវត្តចម្ប៉ាង រង់ចាំប្រគល់ឲ្យក្រុមគ្រួសារសព ៕ សណ្តោស


ចែករំលែក៖