ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលជប៉ុនឈរនៅខាងអ្នកការពារប្រជាធិបតេយ្យពិតប្រាកដ

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតទៅប្រទេសជប៉ុនបានប្រគល់ជូនសម្ភារដូចបានសន្យាដល់ គ.ជ.ប ដើម្បីគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ សម្ភារ ដែលជប៉ុនប្រគល់ជូន គ.ជ.ប រួមមាន៖ ហឹបឆ្នោតចំនួន១១.០០០ហឹប និងរថយន្ត ប្រភេទ Pickup សម្រាប់បម្រើការងារឲ្យ ការបោះឆ្នោតចំនួន៤០គ្រឿង។ ជំនួយ ទាំងនេះមានតម្លៃជាទឹកប្រាក់៨០០លាន យ៉េន ដែលជប៉ុនបានសន្យាផ្តល់ជូន គ.ជ.ប ដើម្បីគាំទ្រដល់ដំណើរការបោះឆ្នោត នៅកម្ពុជា។ ជំនួយរបស់ជប៉ុនពេលនេះ មានអត្ថន័យច្រើនយ៉ាងសម្រាប់កម្ពុជា៖

អត្ថន័យទី១៖ ជំនួយនេះបញ្ជាក់ថា ជប៉ុនឈរនៅខាងអ្នកការពារប្រជាធិប តេយ្យយ៉ាងពិតប្រាកដឥតងាករេ។ ជា ជំហរឥតងាករេរបស់រាជរដ្ឋាភិបាលទីក្រុង តូក្យូ គឺដើម្បីបុព្វហេតុលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់តែរឹងមាំថែម ទៀត។

អត្ថន័យទី២៖ ជំនួយរបស់ជប៉ុនបញ្ជាក់ ថាមិត្តជប៉ុនជាអ្នកជួយប្រទេសកម្ពុជាពិត ប្រាកដ គឺជួយប្រជាជនកម្ពុជាដោយស្មោះ ត្រង់ដោយគ្មានបង្កប់សារជាតិពិសពុលនៅ ពីក្រោយខ្នងដូចប្រទេសខ្លះ ដែលមាន មហិច្ឆតាចង់លូកដៃចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាតាមរយៈការប្រើប្រាស់កូនជឹង របស់ខ្លួនឲ្យមកបង្កបញ្ហាគ្រប់បែបយ៉ាង។ តែលុះដល់កូនជឹងរបស់ខ្លួនមិនបានចូល រួមបោះឆ្នោតស្រាប់តែដកជំនួយវិញ។ នេះ គេហៅថា ជំនួយហុតទឹក សម្លឹងកាក ប៉ុន្តែ ពេលមើលទៅមិនឃើញកាកក៏ដកចាន លែងឲ្យហុត។ ជំនួយបែបនេះខ្មែរមិនត្រូវ ការទេ តែកម្ពុជាត្រូវការជំនួយស្មោះត្រង់ ដូចមិត្តជប៉ុននេះជាដើម គឺជាជំនួយដែល គ្មានចំណង។

អត្ថន័យទី៣៖ ជំនួយរបស់ជប៉ុន ដែល ប្រគល់ជូន គ.ជ.ប ពេលនេះជាព្រនង់សំពង ពួកប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី ឲ្យភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃថាជប៉ុនមិនឈរ នៅខាងអ្នកបំផ្លាញប្រជាធិបតេយ្យដូចពួក អ្នកកំពុងធ្វើសព្វថ្ងៃនេះឡើយ។ សម រង្ស៊ី និងបក្សពួកគួរតែភ្ញាក់ខ្លួនស្វាងពីដេកហើយនាំគ្នាគិតពិចារណាមករកផ្លូវត្រឹមត្រូវវិញ ដោយនាំគ្នាជួយធ្វើអ្វីដែលជាប្រយោជន៍ ជាតិទៅតាមលទ្ធភាពរបស់ខ្លួនប្រសើរជា ជាងដើរត្រាក់ៗទៅធ្វើបាតុកម្មប្រទេសនេះ បន្តិចប្រទេសនោះបន្តិចឲ្យបរទេសផ្តាច់ ជំនួយពីកម្ពុជាធ្វើឲ្យកិត្តិយសជាតិអាប់ ឱន។ បរទេសដូចជប៉ុននេះមិនមែនជា បរទេសធន់ដូចចៅហ្វាយរបស់ សម រង្ស៊ី ទេណា សូមកុំច្រឡំឲ្យសោះ។ ស្តាយ កម្លាំងណាស់ដែលខំឥតបានការ, បើទុក ពេលទៅធ្វើអ្វីល្អៗសម្រាប់ជួយប្រជាជន និងប្រទេសជាតិវិញមិនដឹងល្អយ៉ាងណា ទេ។

អត្ថន័យទី៤៖ ជំនួយរបស់ជប៉ុនស បញ្ជាក់ថាការបោះឆ្នោតថ្ងៃទី២៩ ខែ កក្កដានេះ មានតម្លៃគ្រប់គ្រាន់ពីព្រោះមាន ទាំងការជួយគាំទ្រពីប្រទេសធំៗដូចជា ជប៉ុន ចិន រុស្ស៊ី និងបណ្តាប្រទេសផ្សេង ទៀត, មានទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិជិត៧ម៉ឺននាក់ និងមានទាំងការ ប្រកួតប្រជែងដ៏ទូលំទូលាយរវាងគណបក្ស ចំនួន ២០។ នេះជាតម្លៃពិតតម្លៃសាកល នៃដំណើរការបោះឆ្នោតដែលកំពុងតែ ប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ និង ប្រកបដោយសុខសន្តិភាព គ្មានហិង្សា និង មានលក្ខណៈសេរី ត្រឹមត្រូវ និងតម្លាភាព ដែលជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិប តេយ្យ។

សរុបមកបងប្អូនប្រជាពលរដ្ឋខ្មែរទាំង ឡាយបានឃើញច្បាស់ហើយអំពីភាព ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្តូរផ្តាច់ការពារសន្តិភាព ស្ថិរភាព សង្គម និងជាពិសេសការពារដំណើរការរៀប ចំការបោះឆ្នោតស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ភាព ត្រឹមត្រូវនេះហើយដែលទទួលបានការ គាំទ្រពីអន្តរជាតិ។

ចំណែកឯក្រុមអ្នកបំផ្លាញសន្តិភាពបំផ្លាញប្រជាធិបតេយ្យបំផ្លាញភាពសុខសាន្តរបស់ប្រជាជននិង ជាពិសេសការប៉ុនប៉ងបំផ្លាញដំណើរការបោះឆ្នោតបាន ទទួលបរាជ័យទាំងស្រុង។ ដូច្នេះក្នុងនាម ខ្មែរដែលស្រឡាញ់ប្រជាធិបតេយ្យ ស្រឡាញ់ សន្តិភាពយើងទាំងអស់គ្នានឹងឈរនៅ ខាងភាពត្រឹមត្រូវជាមួយមិត្តជប៉ុនដោយយើងទាំងអស់គ្នានឹងធ្វើដំណើរទៅបោះ ឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឲ្យបានគ្រប់ៗ គ្នា។ ការឈរនៅខាងអំពើល្អជាគុណធម៌ របស់មនុស្សជាតិនៅលើសាកលលោក ជាពិសេសជាគុណធម៌ដ៏បវររបស់ពូជ សាសន៍ខ្មែរ។ អរគុណមិត្តជប៉ុន និងបណ្តា មិត្តបរទេសជាច្រើនទៀត ដែលឈរនៅ ខាងអំពើល្អជាមួយពួកយើង ដើម្បីរួមគ្នា កម្ចាត់អំពើអាក្រក់ឲ្យអស់ពីកម្ពុជា៕ ហេង សូរិយា


ចែករំលែក៖