ខេត្តព្រះសីហនុ៖ អាជ្ញាធរបើកឲ្យដំណើរការចរាចរជាប្រក្រតីឡើងវិញហើយនៅត្រង់ចំណុចស្ពានអូរគគី ។
មន្ត្រីក្រសួងធនធានទឹកបានថ្លែងយ៉ាងដូច្នេះថា៖ «មកដល់ម៉ោង ៧:៣០ នាទី ព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី (គម ១០៦-១០៧) ភូមិស្ទឺងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះអស់វិញហើយ ។ ការធ្វើចរាចរឆ្លងកាត់ ក៏ត្រូវបានអាជ្ញាធរបើកឲ្យដំណើរការជាប្រក្រតីឡើងវិញដែរ» ៕