ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ ចិននៅក្រុងព្រះសីហនុបើករថយន្តបុករបងថ្មបាក់អស់មួយផ្ទាំងធំ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-0720 បើកបរដោយ ជនជាតិចិនមិនស្គាល់ឈ្មោះម្នាក់ បានបុករបងថ្ម នៅដីទំនេរមួយកន្លែងបណ្តាលឲ្យបាក់មួយផ្ទាំងធំ និងធ្វើឲ្យរថយន្តខ្ទេចខាងមុខ រួចទុករថយន្តចោល គេចខ្លួនបាត់។

ឧបទ្ទវហេតុនេះកើតឡើង កាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃ ព្រហស្បតិ៍ ១៤ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជិតបន្ទាយ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ។

ចាត់ទុកជាសំណាងដែរដោយ ហេតុការណ៍នេះ ពុំមានគ្រោះថ្នាក់ ដល់អ្នកបើកបរឬប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវឡើយ ហើយក្រោយកើតហេតុ អ្នកបើកបរ បានទុករថយន្តចោល រួចក៏ដើរចេញ បាត់ស្រមោល ធ្វើឲ្យសមត្ថកិច្ចមូលដ្ឋានសហការគ្នាស្ទូចយករថយន្តបង្កនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់ ៕ សហការី


ចែករំលែក៖