ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកអ្នកថ្មើរជើងដើរ ឆ្លងកាត់ផ្លូវ នៅ វេលាម៉ោង១៩ និង៣០នាទី ថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិចើងដើង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកបើកម៉ូតូដួលចូលរថយន្តកំពុងបើកបរផ្ទុយទិសដៅគ្នាកិនអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ។ ករណីនេះបណ្តាលឲបុរសម្នាក់ស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ។
អ្នកថ្មើរជើងឈ្មោះ ផេន ឃាន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់ បាក់កំភួនជើងឆ្វេង) ។ ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ1J.7222 បើកដោយឈ្មោះ សុទ្ធ បូរិន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព) ។
រថយន្តម៉ាកសាំងយ៉ុង មិនស្គាល់លេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើករថយន្តគេចខ្លួនបាត់ ។
វត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។
មូលហេតុបឋមបង្កដោយអ្នកថ្មើរជើងដើរឆ្លងកាត់ផ្លូវ ខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរមានល្បឿនលឿន ៕ ប៊ុន រិទ្ធី