ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរ ម៉ូតូ បុកម៉ូតូបើកឆ្លងកាត់ផ្លូវ លើផ្លូវលំក្រាលកៅស៊ូ ភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ៣នាក់របួសធ្ងន់ (ស្រី១នាក់) និងរបួសស្រាល១នាក់ (ប្រុស) ។
ម៉ូតូហុងដាវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច ដោយឈ្មោះអីុ ខេងភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក (មិនពាក់មួកសុវត្ថិភាព)។ អ្នករួុមដំំណើរជាមួយចំនួន០២នាក់ :
១-ឈ្មោះ ផន.ផេន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ(របួុសស្រាល)(មិនពាក់មួកសុវត្តិភាព)។
២- ឈ្នោះ សៀម.លីសា ភេទស្រី អាយ១០ ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួុសធ្ងន់)(មិនពាក់មួកសុវត្តិភាព) ។
ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1G.0818 (បើកបរផ្លូវត្រង់ពីត្បូងទៅជើង) ដោយឈ្មោះ អៀន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) ។ អ្នករួមដំណើរឈ្មោះ ផន ទុំ ភេទប្រុស អាយុ១៨ឆ្នាំភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ របួសធ្ងន់ (មិនពាក់មួកសុវត្តិភាព)។
មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដាវ៉េវ ឈ្មោះ អុី ខេង បើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ៕ ប៊ុន រិទ្ធី