ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូ បុករថយន្តចតនៅលើទ្រូងផ្លូវក្នុងទឹសដៅស្របគ្នា(ពីត្បូងទៅជើង) កាលពីវេលាម៉ោង០០និង១០នាទី ថ្ងៃសៅរ៍ ១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១០-១១១ ភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់មនុស្ស ០១នាក់(ប្រុស) របួសធ្ងន់០២នាក់(ស្រី) ។
រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខកំពង់ធំ3A.0091 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ(គេចខ្លួនបាត់)។
ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខកណ្តាល1J.2194 បើកបរដោយឈ្មោះញឹប.ហៀប ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិសុីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព ។ អ្នករួមដំណើរជាមួយចំនួន០២នាក់ :
១- ឈ្មោះខេង ហួយ ភេទស្រី អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ (របួសធ្ងន់ បាក់កដៃស្តាំ)(ពាក់មួកសុវត្ថិភាព) ។
២- ឈ្មោះ ខេង.ប៉ាន ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់ បែកថ្ងាស់ សន្លប់ )(មិនពាក់មួកសុវត្ថិភាព) ។
មូលហេតុជាបឋមបង្កឡើងដោយរថយន្តចតលើទ្រូងផ្លូវគ្មានដាក់សញ្ញា និងគ្មានភ្លើងបំភ្លឺ រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿន ។
វត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំណែករថយន្តរក្សាទុកនៅកន្លែងកើតហេតុ(រថយន្តខូច) ៕ ប៊ុន រិទ្ធី