ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េម្នាក់ចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កេីតហេតុថ្ងៃទី28/07/2018ម៉ោងប្រហែល09.10នាទីនៅផ្ទះលេខ10ផ្លូវលេខ14 ក្រុមទី6 បូរីពិភពថ្មីភូមិត្រពាំង4 សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​

សាកសពឈ្មោះKOR NA ភេទប្រុសកេីតថ្ងៃទី02 /03/1953 ជនជាតិកូរ៉េ ស្នាកនៅផ្ទះជួលកេីតហេតុខាងលេី។

តាមការបញ្ជាក់ពីឈ្មោះអ៊ុន សារឹម ភេទស្រី អាយុ29ឆ្នាំ ត្រូវជាប្រពន្ធមិត្តភ័ក្រជនរងគ្រោះ បានប្រាប់ថាជនរងគ្រោះមានជម្ងឺទឹកនោមផ្អែមនិងលេីសឈាមប្រហែល5ឆ្នាំ លុះម៉ោងខាងគាត់ទាំងពីរនាក់ប្ដីប្រពន្ធបានមកសួរសុខទុក ស្រាប់តែមកដល់ឃេីញទ្វារផ្ទះបិទគាត់បានស្រែកហៅមិនឆ្លេីយ គាត់បានមេីលតាមកញ្ចក់ឃេីញ ជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងផ្ទះស្លាប់បាត់ ហេីយខ្លួនបានរាយការណ៍ទៅសម្ថកិច្ចភ្លាម ។

តាមការពិនិត្យ របស់ការិយាល័យបច្ចេកទេស   និងលោកឧញ៉ាវេជ្ជបណ្ឌិតនងសុវណ្ណារ័ត្ន ពិនិត្យឃេីញថាជនរងគ្រោះបានយកខ្សែលីឡុងចងជាប់ពីបង្អូចឡៅតឿទំលាក់ខ្លួនមកក្រោមស្លាប់ ។​

សន្និដ្ឋាន ជនរងគ្រោះធ្វេីអត្តឃាដចងកសម្លាប់ខ្លួន។

សាកសពត្រូវបានយកទៅដំកល់ក្លាសេនៅមន្ទីរពេទ្យរុស្សី៕ សុខាសែនជ័យ

 


ចែករំលែក៖